អាសូរណាស់! លោកយាយម្នាក់ ដើរទៅមុជទឹកស្ទឹង បណ្តាលឲ្យលង់ទឹកស្លាប់

កំពង់ធំៈ ថ្ងៃចន្ទ១៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១និង៣៥នាទី មានករណីលោកយាយម្នាក់ ធ្វើដំណើរដើរទៅមុជទឹកស្ទឹង បណ្តាលឲ្យលង់ទឹកស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅត្រង់ចំណុចភូមិអូរអង្គរ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។ សពជនរងគ្រោះឈ្មោះ…

ខ្យល់ប្ដូរទិសជាបណ្ដើរៗ ពីនិរតីបង្ហាញថា រដូវវស្សា នឹងចាប់ផ្ដើមនៅសប្ដាហ៍ទី១ នៃខែឧសភាខាងមុខ សូមប្រុងប្រយ័ត្នចំពោះ ខ្យល់កន្ត្រាក់ ផ្គរ រន្ទះ

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

ឃាត់ខ្លួនមនុស្សចំនួន១៤នាក់ ករណីជួបជុំលេងល្បែង ផឹកស៊ី ល្មើសនឹងវិធានការសុខាភិបាល

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា មនុស្សចំនួន១៤នាក់ ជួបជុំលេងល្បែងស៊ីសង និងផឹកស៊ី ល្មើសនឹងវិធានការសុខាភិបាល ត្រូវបានសមត្ថកិច្ច នៃអធិការនគរបាលខណ្ឌជ្រោយចង្វា បានធ្វើការឃាត់ខ្លួន នៅវេលាម៉ោង១៨និង៤៥នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ កម្លាំងល្បាតអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា បានចុះឃាត់ខ្លួនមនុស្សចំនួន១៤នាក់ ដែលជួបជុំលេងល្បែង ផឹកស៊ី…

អាជ្ញាធរជាតិអប្សរា៖ ចំនួនភ្ញៀវជាតិ និងអន្តរជាតិ ដែលបានចូលមកទស្សនានៅរមណីយដ្ឋានអង្គរ តាមគោលដៅប្រាសាទនានា សរុបចំនួន ៦៩៦នាក់ និងព្រះសង្ឃ ៥អង្គ

តាមសេចក្តីរាយការណ៍ របស់អាជ្ញាធរជាតិអប្សរា អំពីចំនួនភ្ញៀវជាតិ និងអន្តរជាតិ ដែលបានចូលមកទស្សនានៅរមណីយដ្ឋានអង្គរ តាមគោលដៅប្រាសាទនានា សម្រាប់ថ្ងៃទី១ គឺថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ សរុបចំនួន ៦៩៦នាក់ និងព្រះសង្ឃ ៥អង្គ ។ ផ្អែកតាមរបាយការណ៍នោះ ឯកឧត្តម ឡុង កុសល អគ្គនាយករង…

ប្រទេស​ថៃ​​បាន​ចេញ​​វិធានការ​ថ្មី តឹង​តែង​ខ្លាំង! ដើម្បី​ប្រឈម​នឹង​ការ​ស្ទុះ​ឡើង​ជា​ថ្មី នៃ​​ការចម្លង​រីករាលដាល​ ​ជំងឺ​កូវីដ​១៩

មានប្រជាជន​សរុប​ជាង​៧០លាន​នាក់ ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សន្ទុះ​រាតត្បាត​កូវីដ​១៩​ជា​ថ្មី ដោយ​រាប់​ឃើញ​មាន​អ្នក​ឆ្លង​ថ្មី ដល់​ទៅ ជាង​ ៥៧៥០០ករណី​ គិត​ត្រឹម​ថ្ងៃអាទិត្យ​ទី ២៥​មេសា ទល់​នឹង​២៩០០០​ករណី​ប៉ុណ្ណោះ កាលពី​ដើម​ខែមេសា។ ពោល​គឺ​ចំនួន​អ្នក​ឆ្លង​ថ្មី​បានកើន​ឡើង​ស្ទើរ​ទ្វេ​មួយ​ពីរ ក្នុង​រយៈ​ពេល​មិន​ជាង​កន្លះ​ខែ​បន្តិច។ ១១នាក់ ជា​​ចំនួនមនុស្ស​ស្លាប់​ដោយ​កូវីដ​១៩ ក្នុង​មួយ​ ថ្ងៃអាទិត្យ​ទី ២៥​មេសា​ ពោលគឺ​ចំនួនដ៏​បំផុត​ពុំ​ធ្លាប់​មាន​កត់​ត្រា​ក្នុង​បញ្ជី​របស់​​ថៃ​ទេ គិត​ចាប់​តាំង​ពី​មាន​លេច​ជំងឺ​កូវីដ​១៩មក។ តើ​អ្វី​ជា​មូលហេតុ​ដែលនាំ​ឱ្យ​ថៃ​ដែល​មាន​ចំណាត់ការ​ល្អ…

​ជិត៣ខែហើយ ដែល​លោកស្រីអ៊ុងសាន ស៊ូជី នៅមិនទាន់បានជួបក្រុម​មេធាវី​​ការពារក្តីនៅឡើយទេ

លោក ​Min Min Soe មេធាវីម្នាក់ នៃក្រុមការងារការពារក្តីជូនលោកស្រី អ៊ុងសាន ស៊ូជី បានអះអាងថា លោកស្រីអ៊ុងសាន ស៊ូជី ត្រូវបានគេអនុញ្ញាតឲ្យ​បង្ហាញមុខ តាមប្រព័ន្ធវីដេអូខុនហ្វឺរិនស៍ ជាថ្មីម្តងទៀត​ ក្នុងអង្គសវនាការ តុលាការក្រុងណៃពីដាវ កាលពីថ្ងៃចន្ទ ទី​២៦មេសា។ តាមរយៈរូបភាពវីដេអូ គឺលោកស្រីហាក់មានសុខភាពធម្មតាទេ…

សន្និសិទសារព័ត៌មានស្តីពីការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ត្រូវបានលើកពេល

សូមជម្រាបជូនអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបថា៖ សន្និសិទសារព័ត៌មានស្តីពីការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលរៀបចំដោយគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់“គ.ប.ខ.” ដែលគ្រោងរៀបចំនៅវេលាម៉ោង៩.០០ព្រឹក ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២១ នាទីស្តីការក្រសួងយុត្តិធម៌ ត្រូវបានលើកពេលទៅធ្វើនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២១ នាទីស្តីការក្រសួងយុត្តិធម៌ វេលាម៉ោង៩.០០ព្រឹកវិញ ដោយមានការចូលរួមជាវាគ្មិនជាតំណាងមកពីស្ថាប័នចំនួន៥រួមមាន៖ ក្រសួងយុត្តិធម៌ ក្រសួងសុខាភិបាល…

សមត្ថកិច្ចឃាត់អ្នកញៀនល្បែង៦នាក់នៅស្រុកកណ្តៀង

ពោធិ៍សាត់ៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា​ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៥និង១៥នាទីកម្លាំងអន្តរាគមន៍របស់អធិការ ដ្ឋាននគរបាលស្រុកកណ្តៀងបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយលួង ដឹកនាំដោយលោកវសេនីយ៍ឯក អ៊ុន សុី អធិការនគរបាលស្រុកកណ្តៀង បានចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់(បៀនិងអាប៉ោង)នៅចំណុចក្នុងភូមិផ្ទះស្រែ ឃុំស្វាយលួង ស្រុកកណ្តៀង ។ លោកវរសេនីយ៍ឯក អ៊ុន ស៊ី បានឲ្យដឹងថា…

សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្រេច ដកឋានន្តរស័ក្តិ និងដកចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមភូមិន្ទ ចំពោះវរសេនីយ៍ត្រីម្នាក់ ដែលបំពានបម្រាមគោរចរ

សេចក្តីប្រកាសរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្រេចយ៉ាងដូច្នេះថា «ដកឋានន្តរស័ក្តិ និងដកចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមភូមិន្ទ ចំពោះវរសេនីយ៍ត្រី គឹម ពិសិដ្ឋ អត្តលេខ១៦៤៧១២ ជំនួយការកងវិស្វកម្ម លេខ១៨០ ស្ពានថ្នល់ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ»។ សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី២៥ ខែមេសាថា មន្ត្រីយោធារូបនេះ…

បារាំងបើក​ប្រទេស​​ដំណាក់កាលទីមួយ ដោយ​ឱ្យ​ថ្នាក់​មតេយ្យ​ និង​បឋម​សិក្សាចូល​រៀន​វិញ​

នៅ​ក្នុង​ដំណាក់កាលទី​មួយ នៃ​យុទ្ធសាស្ត្រ​បើក​ប្រទេស​ឡើង​វិញនេះ រដ្ឋាភិបាលរំពឹង​លើកការ​រឹត​បន្តឹងសុវត្ថិភាព​សុខភាព​នៅ​តាម​សាលាមតេយ្យ​និង​សាលាបឋម​សិក្សា ដោយ​ត្រូវបិទ​ថ្នាក់​រៀន​ណាដែល​រក​ឃើញ​​មាន​សិស្ស​វិជ្ជមាន​​ភ្លាម។ វិធានការថ្មី​​នេះ​មាន​តម្លៃ​សម្រាប់ទូទាំង​ប្រទេស​មិនមែន​តែ​ក្នុង​តំបន់​មានការ​ឆ្លង​រាតត្បាតខ្លាំង​ ដូច​វិធីសារ​ចាស់​ទេ។ ​ ជាង​នេះ​ទៅទៀត រដ្ឋាភិបាលនឹង​ពង្រឹង​សកម្មភាព​​ធ្វើ​តេស្តទឹក​មាត់​វិភាគ​រក​មេរោគកូវីដ​តាម នៅ​តាម​ថ្នាក់រៀន​ឱ្យ​ញឹកញាប់​ជាង​មុន​ ដើម្បី​ទប់​ស្កាត់​កុំឱ្យ​ការ​ចម្លង​កូវីដ​១៩​ស្ទុះ​ឡើង​វិញ​បាន។ កម្មវត្ថុ​ គឺ​ចាប់​ពី​ថ្ងៃចន្ទ​នេះ​ទៅ នឹង​មាន​ធ្វើ​​​តេស្ត​ទឹកមាត់​ឱ្យ​បាន​ ៤សែនតេស្ត ក្នុង​មួយ​សប្តាហ៍ៗ និង​ដល់​ទៅ ៦សែន​តេស្ត​ចាប់​ពី​ពាក់កណ្តាល​ខែឧសភា​ទៅ។ រដ្ឋាភិបាល​បាន​បញ្ជា​ទិញប្រដាប់​ធ្វើ​​តេស្តដោយ​ខ្លួន​ឯង​​ចំនួន ​៦៤លាន​តេស្តទៀត​…