ភ្នំពេញ៖ ដេប៉ាតឺម៉ង់សិក្សាអន្តរជាតិនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញគ្រោងនឹងរៀបចំ “មហោស្រពអាស៊ានបូកបី” (ASEAN Plus Three festival) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ ៥:០០ ល្ងាច នៅបរិវេណវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ហង់ ជួនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីតំណាងស្ថានទូតរបស់ប្រទេសជាសមាជិកអាស៊ានបូកបី សាស្រ្តាចារ្យ សិស្ស និស្សិត និងសាធារណជន។
មហោស្រពអាស៊ានបូកបី មានគោលបំណងចែករំលែកបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសសមាជិកអាស៊ាន និងដៃគូពិភាក្សាក្នុងតំបន់មានដូចជាប្រទេសជប៉ុន ចិន និងកូរ៉េខាងត្បូង។ មហោស្រពនេះក៏នឹងបង្ហាញពីសក្តានុពលទេសចរណ៍ និងភាពសម្បូរបែបនៃវប្បធម៌របស់ប្រទេសជាសមាជិកអាស៊ានបូកបី ។
លក្ខណៈពិសេសនៃមហោស្រពអាស៊ានបូកបីនេះមានដូចជា៖
១.ការលេងល្បែងប្រពៃណី
២.ពិពរណ៌ម្ហូបអាហារ
៣.ស្តង់ពិពរណ៌អំពីប្រទេសនីមួយៗ មានបង្ហាញពី សង្គម សេដ្ឋកិច្ច និងតំបន់ទេសចរណ៍សំខាន់ៗរបស់ប្រទេសអាស៊ានបូកបី
៤.ការបញ្ចាំងវីដេអូឯកសារអំពីប្រវត្តិសាស្ត្រ ការវិវឌ្ឍន៍ថ្មីៗ និងវិស័យទេសចរណ៍
៥.ការបង្ហាញពត៌មានអាហាររូបករណ៍របស់ប្រទេសនីមួយៗ និងការបង្រៀនភាសាដល់អ្នកចូលរួមអំពីអក្ខរក្រម និងពាក្យសន្ទនាខ្លីៗ របស់ប្រទេសនីមួយៗ
៦.ការសម្តែងសិល្បៈប្រពៃណី
៧.ល្បែងកំសាន្ត
មតិយោបល់