កណ្តាលៈ យោងតាមការឲ្យដឹង ពីភ្នាក់ងារ Post News បានឲ្យដឹងថា មុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបង្កឡើងដោយរថយន្តស្ព័រ ពណ៌ទឹកប្រាក់មួយគ្រឿង បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនារី២នាក់ម្នាក់ ក្នុងនោះសង្ស័យថាជាប្តីប្រពន្ធដែលទើបតែការហើយថ្មីថ្មោង បានបើកទៅបុករោងចុងភៅមួយកន្លែង យ៉ាងពេញទំហឹង បណ្តាលឲ្យបុរស២នាក់ ម្នាក់ជាចុងភៅ និងម្នាក់ជាអ្នកធ្វើរោង រងរបួសធ្ងន់សន្លប់បាត់ស្មារតី។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលេខ២១ ក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
ព័ត៌មានលម្អិត យើងនឹងផ្សាយជូនបន្តទៀត៕
មតិយោបល់