លោក Bill Gates ជាមហាសេដ្ឋីជំនួញលើវិស័យកម្មវិធីកំព្យួទ័រ អ្នកនិពន្ធ និងសប្បុរសជនជាតិអាមេរិកផងដែរ។ លោក បានកាន់តំណែងជាប្រធាននាយកប្រតិបត្តិ ជាប្រធានស្ថាបត្យករកម្មវិធី និងមានភាគហ៊ុនច្រើនជាងគេ ក្នុងក្រុមហ៊ុនMicrosoftដែលជាក្រុមហ៊ុនផលិតកម្មវិធីកុំព្យូទ័រធំជាងគេលើពិភពលោក។លោកមានលុយទុកនៅធនាគាររហូតដល់៨៥.៦ ពាន់លានដុល្លារ។
តើលោកអ្នកដឹងទេ ហេតុអ្វីបានលោក Bill Gates ជោគជ័យក្នុងជីវិត ?
១)ធ្វើការដោយអំណត់ព្យាយាមដោយមិនគិតយប់ ឬក៏ថ្ងៃ ដើម្បីសម្រេចគោលដៅមួយ។ ជាក់ស្តែងពេលលោករៀន នៅសកលវិទ្យាល័យ លោកបានបង្កើតកម្មវិធីជាច្រើនហើយរាល់កម្មវិធីនិមួយៗលោកបានធ្វើយ៉ាងល្អិតល្អន់ និងកំណត់ពេលវេលាច្បាស់លាស់។
២) មានគោលដៅក្នុងជីវិតច្បាស់លាស់ លោកបានកំណត់គោលដៅអនាគតខ្លួនរួចជាស្រេច នៅពេលបញ្ចប់ការសិក្សានៅវិទ្យាល័យផ្នែកព័ត៌មានវិទ្យា គឺលោកមានគោលបំណងចង់បង្កើតកម្មវិធី និងហ្គេមផ្សែងៗ។
៣) មានការស្រមើលមៃ និងគំនិតច្នៃប្រឌិតខ្ពស់លោកក្លាយជាស្ថានិកក្រុមហ៊ុន Microsoft លោកបានបង្កើតកម្មវិធីថ្មីៗជាច្រើនក្នុងការប្រកួតប្រជែងនៅលើទីផ្សារ។
៤)ចេះធ្វើការជាក្រុមលោកមានសហការជាក្រុមប្រកបដោយភាតរភាព ដែលធ្វើឲ្យមានភាពជោគជ័យនៅក្នុងក្រុមហ៊ុន។ ពេលបុគ្គលិកទាំងអស់នៅក្នុងក្រុមហ៊ុនចេះសហការនោះ ក្រុមហ៊ុននឹងរីកចម្រើនទៅមុខ។
៥) ចេះសួរយោលបល់អ្នកដ៏ទៃការចេះសួរយោលបល់អ្នកដ៏ទែ អាចជួយឲ្យយើងយល់ច្បាស់នៅអ្វីដែលយើងធ្វើ មិនត្រូវគិតថាខ្លួនឯងខ្លាំង គ្មាននរណាចេះជាងនោះទេ ។
៦) គិតវិជ្ជមាននៅអ្វីដែលខ្លួនបានធ្វើការគិតវិជ្ជមានផ្តល់ឱកាសជាច្រើន ក្នុងការធ្វើការ និងជំនួញ ព្រោះមនុស្សយើងមានការគិតវិជ្ជមានបែបនេះ ត្រឹមតែអាយុ៣៥ ឆ្នាំប៉ុណ្ណោះ។
៧) មានទំនាក់ទំនងជាមួយអ្នកនៅជុំវិញខ្លួនការមានទំនាក់ទនងល្អជាមួយអ្នកនៅជិតខ្លួន អាចធ្វើឲ្យមានក្តីសុខក្នុងអារម្មណ៍ ដោយមនុស្សជាច្រើននាក់ នឹងគាំទ្រយើងពីក្រោយទោះជាកាលទេសណាក៏ដោយ៕
មតិយោបល់