សិក្សា និងអប់រំ

ចចវ៉ាស៊ិនតោន បិតាឯករាជ្យជាតិរបស់អាមេរិក

ប្រវត្តិបិតាឯករាជ្យជាតិរបស់អាមេរិក ចចវ៉ាស៊ិនតោន

ចចវ៉ាស៊ិនតោន(១៧៣២-១៧៩៩)​

ឆ្នាំកាន់មុខតំណែង(១៧៨៩-១៧៩៧)

ហេតុអ្វីគេដាក់ចច ក្នុងក្រដាសប្រាក់មួយដុល្លារ?

.ចចវ៉ាស៊ិនតោន គឺជាមហាបុរសដែលត្រូវគេទទួលស្គាល់ថាជាបិតានៃសហរដ្ធអាមេរិក។​ កាលពីជាងពីសតវត្សមកហើយ ទ្វីបអាមេរិកខាងជើងត្រូវអាណានិគមចក្រភពអង្លេសសង្កត់សង្គិន រហូតដល់មានការើបំម្រះ កើតជាសង្គ្រាមទាមទារឯករាជ្យទាល់តែបានសម្រេច ។​ កាទទួលបានជោគជ័យ នាពេលនោះ វ៉ាស៊ិនតោន គឺជាបុគ្គលដ៏សំខាន់បំផុត។​

.ចច វ៉ាស៊ិងតោន កើតនៅថ្ងៃ ២២​កុម្ភះឆ្នាំ១៧៣២ ស្រុក វ៉ែសម៉រឡិន​ (​Westmoreland) រដ្ធវើជីនៀ (Viginia) ចច​ រៀនពូកែ​ខាងពីជគណិតហើយគាត់បានសិក្សាប្រវត្តិសាស្រ្តនិងភូមិសាស្រ្ត​ មួយចំនួនហើយឈប់រៀនក្នងកំឡុងអាយុ១៤ឬ១៥ ឆ្នាំ។ ចច តែងមានទុំនាកទុំនងជិតស្និទ្ធជាមួយនិងត្រកូលសេដ្ឋីឈ្មោះហ៊្វែរហ្វាក់ (fairfax) ដែលនាំឲ្យ ចច​​​ ទទួលនៅកាហ្វឹកហាត់លត់ដំនៅតាមទីរហោឋានរហូតដល់ថ្ងៃក្រោយមកគេក្លាយខ្លួនទៅជាទាហានម្នាក់ដ៏មានថាមពលខ្លាំងក្លារបំផុត។

ភាពស្តាត់ជុំនាញក្នុងកាដើរព្រៃនេះនាំអោយមេបញ្ជាការកងទ័ពអង្លេសចាត់តាំងអោយចច ជាអ្នកដឹកនាំបេសកកម្មដ៏គ្រោះថ្នាក់មួយ គឺយកឯកសារឲ្យសានវាទរបស់ចក្រភពអង្លេស ទៅឲ្យទ័ពបារាំង នៅឯជន្លងទន្លេ អូហៃយ៉ូក្នុងឋានះជាវរសេនីយត្រី នៅឆ្នាំ១៧៥៣ ក្នងអំឡុងពេលអង់គ្លេស កុំពុងមានជម្លោះដណ្តើមដែនដីជាមួយបារាំង។

ក្នងចន្លោះអាយុ២១-២៦ឆ្នាំ ចច​ បានប្រឡូកក្នុងសង្គ្រាមឲ្យទ័ពអង់គ្លេសជាច្រើនសមរភូមិ​ រហូតដល់មានឈ្មោះល្បីល្បាញក្នុងចំណោមណួកអាណានិគម។តេមានគេភ្ញាក់ផ្អើលដោយសារច្បាប់របស់អង់គ្លេសបានកំណត់ឲ្យទាហានក្រោមអាណានិគម ឋានន្តរស័ក្តិមិនលើសពីអនុសេនីយឯកឡើយ។ចច​ ក៏ដកខ្លួនចេញពីទាហាន មកធ្វើចំម្ការជាទីដែរខ្លួនស្រលាញ់បំផុតនៅម៉ោនវើណុន (Mout Vernon) វិញហើក៏បានរៀបកាជាមួយ​ អ្នកមេម៉ាយកូនពីរឈ្មោះ ម៉ាថា ដែនឌ្រីដ គូស្ទីច(Martha Dandridge Custic)នៅទីនោះទៅ។ ចច​​ បានប្រើពេលវេលាកសាងសេដ្ឋកិច្ចគ្រួសារយ៉ាងថ្កុំថ្នើនរុងរឿងក្នងកំឡុងពេល១៦ឆ្នាំ។ពេលអាមេរិកត្រូវអាណានិគមអង់គ្លេសគាប់សង្កត់កាន់តែខ្លាំងគេក៏បានទៅរក ចច​​ អោយចូលរួមផែនការរំដោះខ្លួនពីអាណានិគមអង់គ្លេស។​

ប្រវត្តិកិច្ចការរបស់ចច

 

១.១៧៧៤ ជាប់ឆ្នោតជាប្រតិភូសមាជ កុងទីណុងតាល់កុងហ្ក្រែស លើកទីមួយ

២.១៧៧៥ ជាប់ជាប្រិភូក្នុងសមាជ Continental Congressលើកទី២

៣.១៧៧៥​ ១៥មិថុនាជាមេបញ្ចាកាជាន់ខ្ពស់នៃកងទ័ពកុងទីណង់តាល់

៤.១៧៨១ ទទួលជោគជ័យលើចក្រភពអង់គ្លេសនៅទីក្រុងយ៉កថោន(York T.)

៥.១៧៨៧ ២៥ឧសភាជាប់ឆ្នោតជាប្រធានកិច្ចប្រជុំអនុសញ្ញារដ្ឋធម្មនុញ្ញ

៦.១៧៨៩ ជាប់ឆ្នោតជាប្រធាននាធិបតីទីមួយ នៃ ស.រ.អា (សហរដ្ឋអាមេរិក)

៧.១៧៩២ ជាប់ឆ្នោតជាប្រធាននាធិបតីថ្មីនៃ ស.រ.អា

៨.១៧៩៦ ១៩កញ្ញា ប្រកាស់មិនព្រមឈរឈ្មោះក្នុងអាណាតទី៣

៩.១៧៩៨ ៤កក្កដា ជាឧត្តមសេនីយទោ និងជាអគ្គមេបញ្ជាការកងទ័ពថ្មីនៃសហរដ្ឋអាមេរិក

១០.១៧៩៩ ១៤ធ្នូទទួលមរណភាពនៅស្រុក ម៉ោនវើណុន ក្នុងអាយុ៦៧ឆ្នាំ។

សម្តីដ៏មានតម្លៃរបស់ចច

  • ខ្ញុំធ្វើដំណើរលើវីថីមួយដែលពុំមានអ្នកណាធ្លាប់ដើរ។ចាប់ពីពេលនេះទៅ កិច្ចកាគ្រប់យ៉ាងរបស់ខ្ញុំកាន់តែរីកចំរើនទៅមុខជានិច្ច។
  • វាជារឿងអស្ជារ្យណាស់ អ្វីទាំងឡាយអាចសម្រេចបានប្រសិនបើយើងធ្វើវាឲ្យបានញឹកញាប់។
  • ពិតមែនហើយខ្ញុំជាមនុស្សនិយាយចំៗដូចជាអ្នកអញ្ចឹងដែរ។មើលចុះអ្នកណាបានសុខជាងអ្នកណា។
  • ទោជាមានកាកែលម្អអំពីកាងាររដ្ឋបាលរបស់ខ្ញុំ ក៏ខ្ញុំមិនអាចនឹកឃើញថា តើខ្ញុំបានធ្វើខុសដោយអចេតនាអ្វីនោះទេ។តែទោះជាយ៉ាងណាក៏ដោយខ្ញុំដឹងថាខ្លួនខ្ញុំនៅមានចំនុចខ្វះខាតជាច្រើន។នេះជាហែតុផលមួយដែលធ្វើឲ្យខ្ញុំគិតថាខ្ញុំពុំបានប្រព្រឹត្តកំហុសអ្វីអោយធ្ងន់ធ្ងរឡើយ។
  • ប្រសិនបើខ្ញុំទទួលយកមុខតំណែងជាប្រធាននាធិបតិយខ្ញុំហាក់បីដូចជាមានកាអៀនខ្មាស់ក្នុងកាទទុលយក។នេះជានិស័យក្នុងជីវិតរបស់ខ្ញុំ។
  • យើងមិនអាចតម្រូវចិត្តមនុស្សក្រប់គ្រប់គ្នាបានឡើយ។ខ្ញុំជាអ្នកទទួលខុសត្រូវក្នុងការអនុវត្តច្បាប់ហេតុនេះ វាប្រាកដជាធ្វើអោយអ្នកខ្លះមិនសប្បាយចិត្តជាមួយខ្ញុំឡើយ។
  • ពេលណាសេរីភាពចាក់ឬសបានជ្រៅហើយ ពូជរុក្ខជាតិប្រាកដជាដុះលូតលាស់ឆាប់រហ័សជាមិនខាន់។
  • បើសេរីភាពក្នុងការបញ្ចេញមតិរបស់ប្រជារាស្រ្តត្រូវគេបំបិទរហូតដល់ក្លាយជាមនុស្ស (គ)​ អស់ទៅហើយនោះប្រជារាស្រ្តក៏មិនខុសគ្នាអ្វីពីសត្វចៀមឬពពែរ ដេលត្រូវគេកៀងចូលកន្លែងសត្តឃាតនោះឡើយ។
  • កាប្រពឹត្តខុធម្មតាតែកាកែលម្អកំហុស គឺជាសេចក្ដីអង់អាចក្លាហាន។
  • លាឡើងឋានះជាថ្នាក់ដឹកនាំប្រទេស ធ្វើអោយខ្ញុំមានអារម្មណ៍ថាមិនខុសគ្នាពីសត្វជ្រូកដែរកំពុងឡើងលើច្រញ់ប៉ុន្មានឡើយ។
  • ទោះជានៅទីណាឬពេលណាក៏ដោយ ការដឹកនាំរបស់បុគ្គលតែម្នាក់អាចធ្វើងោៀយកិចកាដើរទៅមុខបានល្អព្រោះគេយកចិត្តទុកដាក់ទៅលើកិច្ចការយ៉ាងខ្ចាប់ខ្ជាន។ប៉ុន្តែកាដឹកនាំតាមរបៀបក្បាល់ពីរ គឺជារឿងដែរធ្វើឲ្យពិបាកនឹងពុំសូវបានផលល្អប៉ុន្មានឡើយ ហើយប្រសិនបើមានក្បាល់កាន់តែច្រើនវាក៏កាន់តែយ៉ាប់ទៅតាមនោះអញ្ចឹងដែរ
  • មនុស្សភាគច្រើនតែងតែស្រលាញអំណាច ហើយចូលចិត្តប្រើអំណាច់ទាល់តែហួសព្រំដែនព្រោះអំណាចជាអាហារដ៏ឆ្ងាញ់របស់គេ។
  • បើនិយាយឋតៅតាមហេតុផល របបគ្រប់គ្រងសហរដ្ឋពុំមានឬសគល់ពីសាសនាគ្រីះអ្វីឡើយ។
  • ព្រះជាម្ចាសជាទីគោរព!សូមព្រះអង្គមេត្តាប្រោសប្រណី ជួយបន្ទន់ចិត្តដល់ប្រជារាស្រ្ត ឲ្យមានចិត្តសន្តោសអធ្យាស្រ័យរវាងគ្នា​និងគ្នា ប្រៀបដូចជាបងប្អូនរួមសាច់ឈាមតែមួយរបស់សហរដ្ឋអាមេរិកផងចុះ។
  • យើងមិនត្រូវអស់សង្ឍឹមទេ ស្ថានការណ៍ទាំងឡាយមុខជានិងបានធូរស្រាលជាមិនខាន។ប្រសិនមានបញ្ហារថ្មីកើតឡើងទៀតយើងត្រូវព្យាយាមរិះរកវិធីថ្មីដើម្បីដោះស្រាយនិងចាត់ចែងបញ្ហារនីមួយៗទៅតាមចង្វាក់ពេលវេលាដែលតានតឹងនោះ។
  • កាពារប្រសើរជាងព្យាបាល។
  • យើងមិនចាំប៉ាចទៅគិតខ្វល់ខ្វាយពីរឿងអដិតកាលធ្វើអ្វី គ្រាន់យកមេរៀនរបស់វាមកប្រើជាប្រយោជន៍ ដើម្បីទាញយកកម្រៃពីបទពិសោទធន៍ដ៏មានតំលៃរបស់អដឹតកាលនោះ ក៏ជាកាគ្រប់គ្រាន់ណាស់ទៅហើយ។
  • សេចក្តីសុខនិងទង្វើប្រកបដោយគុណធម៌របស់មនុស្ស វាតែងតែផ្សារភ្ជាប់ជាមួយគ្នាយ៉ាងជិតស្និទ្ធ មិនអាចញេកពីគ្នាបានឡើយ។

មតិយោបល់