ព័ត៌មានកីឡា

២០នាទីបឹងកេតស៊ី៤គ្រាប់ តែចប់ការប្រកួតបានត្រឹម ៥-១ ជាមួយវេស្ទើនភ្នំពេញ

ក្រុមបឹងកេតអែហ្វស៊ី បានបំបាក់ក្រុមវេស្ទើនភ្នំពេញ ដោយលទ្ធផល ៥-១ កាលពីម្សិលមិញ នៅទីលាន KMH ខណ:ត្រឹម២០នាទីនៃវគ្គទី១ ក្រុមជើងឯកលីកកំពូលកម្ពុជា២០១៦ រកបានដល់ទៅ៤គ្រាប់។

ការប្រកួតនាវគ្គទី១ ត្រឹមនាទីទី៨ ខ្សែប្រយុទ្ធវ័យក្មេង សួន សុភក្ត្រា បានស៊ុតបើកឆាកគ្រាប់ដំបូងពីក្រៅប្រអប់ឲ្យបឹងកេត។ ដល់នាទីទី១៩ ខ្សែប្រយុទ្ធកូរ៉េខាងត្បូងកំពុងធ្វើតេស្តិ៍រកបាន១គ្រាប់ទៀត។ គ្រាប់ទី៣ ជាការធ្វើបានសម្រេចដោយ សុខ សុវណ្ណ នៅនាទីទី ២២ ។ ចំណែកគ្រាប់ទី៤ រកបានដោយ Mycon ។ មុនបញ្ចប់វគ្គទី១ ABIDON របស់វេស្ទើនវាយបកលួងចិត្តបាន១គ្រាប់វិញ។

ឈាន់ដល់វគ្គទី២ បឹងកេត បានប្តូរកីឡាករ១១នាក់ផ្សេងទៀតមកលេង ហើយរកបានតែ១គ្រាប់ទៀតប៉ុណ្ណោះ ដោយបាល់ពេណាល់ទីរបស់ ឈុន សុធារ័ត្ន នៅនាទីទី៥២។ ចប់ការប្រកួត បឹងកេត ឈ្នះ វេស្ទើន ៥-១ ។

មតិយោបល់