សិក្សា និងអប់រំ

ពិព័រណ៏ជំនាញសិក្សា និងការងារ ២០១៧

ថ្ងៃអាទិត្យនេះគឺជាឱកាសសំរាប់អ្នកត្រូវស្តាប់អ្នកជំនាញ និងទទួលបានព័ត៌មានណែនាំស្តីពីការជ្រើសរើសអាជីព និងមុខវិជ្ជារៀននៅមហាវិទ្យាល័យរបស់អ្នក នៅក្នុងពិព័រណ៍ស្តីពីការងារ និងការសិក្សាប្រចាំឆ្នាំលើកទី ៨ ដែលរៀបចំដោយសមាគមអតីតនិស្សិតអាហារូបករណ៍ Fulbright នៅកម្ពុជា (FASAAC) ដែលឧបត្ថម្ភដោយស្ថានទូតអាមេរិក។ ដោយផ្តោតលើនិស្សិតមហាវិទ្យាល័យ និងសិស្សវិទ្យាល័យ អ្នកចូលរួមនឹងបានលឺពីអ្នកគ្រប់គ្រងមហាវិទ្យាល័យក្នុងស្រុក ហើយនឹងអ្នកជំនាញអាជីពផ្នែកធុរកិច្ច វេជ្ជសាស្រ្ត ការអភិវឌ្ឍន៍អន្តរជាតិ និងសេដ្ឋកិច្ច។

ប្រធានបទនៅឆ្នាំនេះគឺ “ការរៀនតាមអ៊ិនធ័រណែត៖ប្រើប្រាស់អ៊ិនធ័រណែតដើម្បីបង្កើនជំនាញដែលទីផ្សាត្រូវការ” (E-Learning: Using Internet to Build Marketable Skills) ។

ពិព័រណ៍នេះនឹងប្រព្រឹត្តទៅពីម៉ោង ៧:៣០ ព្រឹកដល់ម៉ោង ៥ រសៀល នៅវិទ្យាស្ថានបច្ចេកទេសនៃកម្ពុជា។

មតិយោបល់