អង្គែគឺជាបញ្ហាស្បែកក្បាលដែលកើតមានចំពោះមនុស្សស្ទើរតែគ្រប់គ្នា គ្រាន់តែអ្នកខ្លះកើតច្រើន ហើយអ្នកខ្លះទៀតកើតតិចតែប៉ុណ្ណោះ។ បញ្ហាមួយនេះ អាចបណ្តោលឲ្យមានអាការរមាស់ របក ឬដំបៅនៅលើស្បែកក្បាល ប្រសិនបើអ្នកអេះខ្លាំងពេក។
ទោះជាយ៉ាងណា មិនមែនគ្មានវិធីគ្រប់គ្រងបញ្ហាអង្គែនោះទេ បើយោងតាមគេហទំព័រ rak sukapap បានបង្ហាញថា បញ្ហាអង្គែ អាចដោះស្រាយបាន ដោយប្រើវិធីងាយៗដែលមាននៅក្នុងផ្ទះបាយស្រាប់ ប៉ុន្តែវាមានប្រសិទ្ធភាពសឹងមិនគួរឲ្យជឿ។
ធាតុផ្សំៈ
- ខ្ទឹមស ២០ទៅ៣០កំពឹស
- ប្រេងដូង ឬប្រេងអូលីវ ១ពែង
របៀបអនុវត្តៈ
១.អ្នកត្រូវបកខ្ទឹសឲ្យស្អាត រួចយកទៅកិនបំបែកឲ្យម៉ត់។
២.ដាក់ខ្ទឹមសចូលទៅក្នុងឆ្នាំង ហើយបន្ថែមប្រេងដូង ឬប្រេងអូលីចូល។
៣.ដុតកំដៅឲ្យពុះដោយប្រើភ្លើងតិចរយៈពេល ១៥នាទី។
៤.ក្រោយពេលលើចុះឲ្យត្រជាក់ហើយ សូមលាបឲ្យសព្វស្បែកក្បាល។
៥.រងចាំឲ្យល្បាយធ្វើសកម្មភាពរយៈពេល ១៥នាទី ទើបលាងសម្អាតជាមួយនឹងទឹកធម្មតា។
សូមព្យាយាមអនុវត្តវិធីនេះជារៀងរាល់ពេលល្ងាច យ៉ាងហោចណាស់៣ដងក្នុងមួយសប្តាហ៍ អង្គែនឹងត្រូវកម្ចាត់ចោលអស់ ហើយស្បែកក្បាលក៏មានសុខភាពល្អឡើងវិញដែរ៕
មតិយោបល់