សិក្សា និងអប់រំ

កាលបរិច្ឆេទនៃការប្រឡងប្រជែងក្នុងក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិល និងក្របខ័ណ្ឌមន្រ្តីពន្ធនាគារ ក្រសួងមហាផ្ទៃ

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បេក្ខជនទាំងពីរភេទ ដែលបានដាក់ពាក្យប្រឡងប្រជែងក្នុងក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិល និងក្របខ័ណ្ឌមន្រ្តីពន្ធនាគារ ក្រសួងមហាផ្ទៃ មេត្តាជ្រាបថា ៖ កាលបរិច្ឆេទនៃការប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃ អាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០១៧ នៅមណ្ឌលប្រឡងវិទ្យាល័យ ជាស៊ីម សន្ធរម៉ុក មហាវិថីកម្ពុជាក្រោម សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បេក្ខជនដែលអញ្ជើញ មកពីទីស្តីការក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល សូមមកពិនិត្យ ឈ្មោះ លេខតុ និងលេខ បន្ទប់ នៅមណ្ឌលប្រឡង នាថ្ងៃ សៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០១៧ វាលាម៉ោង ០៩ : ០០ នាទី។

មតិយោបល់