ព័ត៌មានជាតិ

ចុម! ថាប្រុសទៅអ៊ីចឹង ក្រឡេកមកខាងស្រីសុទ្ធតែស្អាត ហើយពាក់ព័ន្ធគ្រឿងញៀននឹងគេដែរ

កំពតៈ ល្ងាចថ្ងៃទី១៩ កក្កដា ម្សិលមិញ កម្លាំងមន្ទីរយុត្តិធម៌នៃកងរាជអាវុធហត្ថ ដឹកនាំដោយលោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា នឹងមានការសម្របសម្រួលនិតិវិធីដោយលោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត កម្លាំងបានធ្វើការបង្រ្កាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនមួយករណី នៅចំណុចភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ឃាត់ខ្លួនជនសង្ស័យបានចំនួន១១នាក់។

លោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាការរងនិងជាប្រធានមន្ទីរយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តកំពត បានឲ្យដឹងថាជនសង្ស័យទាំង១១ នាក់នោះ មានស្រី៣នាក់ រួមមាន៖ ទី១ឈ្មោះ ម៉ាក់ វ៉ារី ភេទស្រី អាយុ៣៣ឆ្នាំ
ស្នាក់នៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ,ទី២ឈ្មោះនៅ សីយ៉ា ភេទ ប្រុស អាយុ២៥ឆ្នាំ មុខរបរ ជាងជួសជុលDTV ស្នាក់នៅភូមិឃុំជាមួយគ្នា, ទី៣ឈ្មោះ រីម វ៉ាន់យ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ ជាងម៉ូតូ ស្នាក់នៅភូមិឃុំជាងមួយគ្នា ,ទី៤ឈ្មោះ ខាន់ ប៊ុន្នី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ ធ្វើការរោងចាក់ ស្នាក់នៅភូមិឃុំជាមួយគ្នា។ ទី៥ឈ្មោះ វណ្ណា រ៉ក ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ ជាងផ្សារដែក ស្នាក់នៅភូមិឃុំជាមួយគ្នា។

ទី៦ឈ្មោះ ម៉ាត់ លី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់កាហ្វេ ស្នាក់នៅភូមិឃុំជាមួយគ្នា ,ទី៧ឈ្មោះ ថៃ សា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។

ទី៨ឈ្មោះ ហ៊ាន ឃ្លី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនេសាទ ស្នាក់នៅឃុំជាមួយគ្នា។

ទី៩ឈ្មោះ ម៉ាត់ សារី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ,ទី១០ឈ្មោះ ឡង់ គឹមជិន ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅភូមិច្បារអំពៅ ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត និងទី១១ឈ្មោះ គៀង ឡាវ ភេទស្រី អាយុ១៨ឆ្នាំ មុខរបររត់តុ ស្នាក់នៅភូមិច្បារអំពៅ ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។

ក្នុងនោះវត្ថុតាងដែលបានដកហូត៖ គ្រឿងញៀនម៉ាទឹកកកចំនួន១៧កញ្ចប់តូចមានទម្ងន់៧,៦០ក្រាម, រថយន្តកូរ៉ូឡា១ គ្រឿង ពណ៌ក្រហម ពាក់លេខ2B-4438, ម៉ូតូ AIR BLADE ពណ៌ស ស៊េរីឆ្នាំ០១៤ អត់ស្លាកលេខ ,ម៉ូតូហ្វ៊ីនណូ ពណ៌ក្រហម លាយស ពាក់ស្លាកលេខ ភ្នំពេញ1S-2636 ,ម៉ូតូMSX បិតខ្មៅ ពាក់ស្លាកលេខ កំពត1I-8997 ,ម៉ូតូវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1Q-2626 ,ម៉ូតូសេ១២៥ ស៊េរី០១៥ ពាក់ស្លាកលេខ កំពត1I-0394 និងម៉ូតូMSX ពណ៌ស អត់ស្លាកលេខ។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់