សេចក្តីជូនដំណឹងស្តីពី ការប្រឡងជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា បម្រើការនៅអគ្គនាយកដ្ឋានពន្ធដារ
អគ្គនាយកដ្ឋានពន្ធដារ ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ជាជំនួយការបច្ចេកទេសប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ( IT Support Technician ) ចំនួន២០ រូបដើម្បីបម្រើការគាំទ្រដល់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា នៅក្នុងអគ្គនាយកដ្ឋានពន្ធដារ ដោយផ្ទាល់ និងនៅតាមបណ្តាលសាខាពន្ធដារខេត្ត ដែលជាសេនាធិការរបស់នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងការធានា ផ្តល់នូវសេវាបច្ចេកទេសឲ្យទាន់ពេលវេលា។
កម្រិតវប្បធម៌ និងបទពិសោធន៍ការងារ
.មានកំរិតវប្បធម៌យ៉ាងទាប បរិញ្ញាបត្ររង ពាក់ព័ន្ធនឹងជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យា។
.មានបទពិសោធន៍ការងារពាក់ព័ន្ធបច្ចេកវិទ្យាព័ត៌មាន យ៉ាងតិច ១ ឆ្នាំ
មានចំណេះដឹងភាសាអង់គ្លេស អាចប្រើប្រាស់បាន។
កាលបរិច្ឆេទឈប់ទទួលពាក្យ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ១៧ : ០០ នាទី។
ទាញយកប្រវត្តិរូបសង្ខេប និងពាក្យសុំhttp://www.tax.gov.kh/recruitment.php
មតិយោបល់