សេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើសសិស្សចូលរៀន នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលផែនការ-ស្ថិតិ សម្រាប់ឆ្នាំសិក្សា ២០១៧-២០១៨
ក្រសួងផែនការសូមជូនដំណឹង ដល់បេក្ខជនទាំងពីរភេទ ដែលមានបំណងចូលរៀននៅ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលផែនការ-ស្ថិតិ សម្រាប់ឆ្នាំសិក្សា ២០១៧-២០១៨ ឱ្យបានជ្រាបថា ៖ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលផែនការ-ស្ថិតិ ត្រូវការជ្រើសរើសសិស្ស ឱ្យចូលសិក្សា ថ្នាក់អាហារូបករណ៍ ឥតបង់ថ្លៃ ១០០% ជំនាន់ទី៣០ ចំនួន ១២០នាក់ រយៈពេលសិក្សា ២ឆ្នាំ លើមុខជំនាញ ផែនការសេដ្ឋកិច្ច និងស្ថិតិសេដ្ឋកិច្ច។
លក្ខខណ្ឌជ្រើសរើស៖
បេក្ខជនទាំងពីរភេទ ដែលប្រលងជាប់ ឬធ្លាក់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មិនកំណត់ឆ្នាំប្រលង ដោយមានវិញ្ញាបនបត្រ បញ្ជក់ថា ជាប់ ឬធ្លាក់ ពីក្រសួងអប់រំ យុវជន និងកីឡា។
សំណុំលិខិតដែលត្រូវបំពេញ៖
-ពាក្យសុំចូលរៀន ចំនួន ០១ច្បាប់
-វិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬវិញ្ញាបនបត្រធ្លាក់ មធ្យមសិក្សាទុតិយភូមិ ចំនួន ០១ច្បាប់
-ប្រវត្តិរូបសង្ខេបរបស់បេក្ខជន បិតរូបថត 4×6 ចំនួន ០១ច្បាប់
-បង្កាន់ដៃទទួលពាក្យសុំសិទ្ធិជ្រើសរើស ចំនួន ០១ច្បាប់
-រូបថត 4×6 ចំនួន ០៣សន្លឹក
កាលបរិច្ឆេទ និងកន្លែងទទួលពាក្យ៖
ចាប់ទទួលពាក្យសុំជ្រើសរើសចូលរៀន ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់វេលាម៉ោង៥ល្ងាច ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។
កន្លែងផ្តល់ពាក្យសុំជ្រើសរើស នៅតាមបណ្តោយផ្លូវ ៥៩៨ (ផ្លូវជាសុផារ៉ា) សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
កាលបរិច្ឆេទជ្រើសរើស៖
ការជ្រើសរើសនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ ចំពោះលទ្ធផលនៃការជ្រើសរើសនឹងបិតផ្សាយនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលផែនការ-ស្ថិតិ។
ចំពោះព័ត៌មានបន្ថែម បេក្ខជនអាចទៅសាកសួរ ផ្ទាល់នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលផែនការ-ស្ថិតិ ដែលឡមានទីតាំង នៅតាមបណ្តោយផ្លូវ ៥៩៨ (ផ្លូវជាសុផារ៉ា) សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ខាងជើង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំងាយ ៥០០ម៉ែត្រ នៅជាប់នឹងរបង កន្លែងវាយកូនហ្គោល ឡាក់គី។
ទំនាក់ទំនងតាមលេខទូរស័ព្ទ៖ 012 788 687 / 096 327 8888 / 097 388 2168
មតិយោបល់