សិក្សា និងអប់រំ

សេចក្តីជូនដំណឹងស្តីពីការប្រកួតប្រជែងពានរង្វាន់អ្នកសារព័ត៌មានឆ្នើមក្រោមប្រធានបទ « គ្រួសារ សុខភាព និងកីឡា »

ការប្រកួតប្រជែងពានរង្វាន់អ្នកសារព័ត៌មានឆ្នើមក្រោមប្រធានបទ « គ្រួសារ សុខភាព និងកីឡា »

អ្នកសារព័ត៌មានដែលអាចចូលរួមក្នុងការប្រកួតប្រជែងនេះរួមមានអ្នកសារព័ត៌មានជនជាតិខ្មែរដែលមានស្ថាប័នពិតប្រាកដ ឬធ្វើការដោយឯករាជ្យ ទាំងផ្នែកនៅផ្នែកបោះពុម្ភ ( កាសែត និងទស្សនាវដ្ដី ) តាមរលកអាកាស ( វិទ្យុ និងទូរទស្សន៍ ) ព្រមទាំងអ្នកសារព័ត៌មានអនឡាញ ឬ គេហទំព័រ និងអ្នកសារព័ត៌មានបង្ហោះតាមបណ្តាញសង្គុមប្លុក ដោយកម្មវិធីនេះស្ថិត ក្រោមសហការគ្នារវាងក្លិបអ្នកកាសែត និង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មេនូឡាយហ្វ៍ ខេមបូឌា ។

រង្វាន់រួមមាន៖
ជ័យលេភីលេខ១ ទទួលរង្វាន់ជាទឹកប្រាក់ចំនួន ១០០០ដុល្លារសហរដ្ឋអាមេរិក។
ជ័យលេភីលេខ២ ទទួលរង្វាន់ជាទឹកប្រាក់ចំនួន ៧០០ដុល្លារសហរដ្ឋអាមេរិក។
ជ័យលេភីលេខ៣ ទទួលរង្វាន់ជាទឹកប្រាក់ចំនួន ៥០០ដុល្លារសហរដ្ឋអាមេរិក។
ជ័យលេភីលេខ៤ និងលេខ៥ ទទួលរង្វាន់ជាទឹកប្រាក់ចំនួន ១០០ដុល្លារសហរដ្ឋអាមេរិក។
ម្ចាស់ជ័យលេភីទាំង៥ នឹងឈ្នះដំណើរកម្សាន្តទៅកាន់ខេត្តសៀមរៀបដើម្បីចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិកណ្តាលម៉ារ៉ាតុងនៅអង្គរវត្តដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧នេះ។

លក្ខខណ្ឌក្នុងការចូលរួម៖
អត្ថបទរាយការណ៍ត្រូវតែជាអត្ថបទចាប់ពី៨០០ពាក្យឡើងទៅ ទាំងភាសារខ្មែរ និងភាសារអង់គ្លេស។
បទយកការណ៍ជាខ្សែអាត់សំឡេង ឬវីដេអូ ត្រូវមានរយ:ពេលចាប់ពី៥នាទីឡើងទៅ។
បេក្ខជនត្រូវតែជាជនជាតិខ្មែរ។
អ្នកចូលរួមអាចយកពាក្យនៅការិយាល័យក្លិបអ្នកកាសែតកម្ពុជា ឬតាមគេហទំព័រ //www.ccj.com.kh/

កាលបរិច្ឆេទឈប់ទទួលពាក្យ ១២ វិច្ឆិកា ឆ្នាំ២០១៧។
អ្នកចូលរួមត្រូវបញ្ចូលអត្ថបទ ឬ ខ្សែវីដេអូ ទៅកាន់អ៊ីម៉ែល ccj@online.com.kh៕

មតិយោបល់