ព័ត៌មានសុខភាព

មូលហេតុដែលធ្វើឲ្យការមករដូវ ចេះតែធំក្លិនអាក្រក់

បរទេសៈ នៅពេលមករដូវម្តងៗ ស្ត្រីទាំងឡាយច្បាស់ជាពិបាកទប់ទល់ជាមួយនឹងបញ្ហា ឈឺចាប់ក្នុងពោះ ឈឺចង្កេះ ឈឺក្បាល មិនស្រួលខ្លួន ចេញមុន អស់កម្លាំ ជាដើម។ ពេលខ្លះទៀតឈាមរដូវអាចមានក្លិនអាក្រក់ ធ្វើឲ្យស្ត្រីមានភាពខ្មាស់អៀន ហើយហ៊ានចេញទៅណាឡើយ។

ប៉ុន្តែតើមូលហេតុអ្វីខ្លះទៅ ដែលធ្វើឲ្យអ្នកចេះតែមានបញ្ហាធំក្លិនមិនល្អក្នុងពេលមករដូវ? ខាងក្រោមនេះគឺជាចម្លើយដែលអ្នកចង់ដឹង៖

១. តុល្យភាពកម្រិត pH
ក្នុងអំឡុងពេលមករដូវកម្រិត pH នឹងមានការកើនឡើង ដូច្នេះឈាមអាចមានលាយជាតិអាស៊ីត។ អាស៊ីតនេះអាចបំផ្លាញ់តេរីល្អៗមួយចំនួន ហើយទីបំផុតក្លិនអាក្រក់នឹងកើតមានឡើង។

២. មេរោគបាក់តេរី
ប្រសិនបើក្នុងស្រទាប់ស្បូន មានមេរោគបាក់តេរី និងផ្សិត ឈាមរដូវនឹងប្រែទៅជាអាក្រកពេលបង្ហូរចេញមក។ ម្យ៉ាងវិញទៀត បើឈាមផ្ទុកនៅក្នុងស្បូនកាន់តែយូរ ក្លិនគឺកាន់តែអាក្រក់ខ្លាំងឡើង។

៣. តំបន់ឯកជនមានសំណើម

បើអ្នកបណ្តោលឲ្យតំបន់ឯកជនមានសំណើមខ្លាំងក្នុងពេលមករដូវ ជាឱកាសនៃការឆ្លងមេរោគផ្សិតនឹងកើតមានឡើង ហើយករណីនេះក៏បណ្តោលឲ្យក្លិនកាន់តែអាក្រក់ដែរ។

៤. ស្ទះខ្យល់ចេញចូលពេលប្រើសំឡីអនាម័យ

ការប្រើសំឡីអនាម័យបិទជិតតំបន់ឯកជនខ្លាំងពេកធ្វើស្ទះខ្យល់ចេញចូល នេះក៏ជាមូលហេតុនេះដែលធ្វើមានក្លិនអាក្រក់កើតឡើង។

៥. ការប្រើទឹកអនាម័យ
ស្ត្រីមួយចំនួនជឿថា ការប្រើទឹកអនាម័យលាងសម្អាតពេលមករដូវអាចកម្ចាត់ភាពកខ្វក់បាន ប៉ុន្តែផលិផលទឹកអនាម័យភាគច្រើនធ្វើឲ្យមានបញ្ហាកាន់តែធ្ងន់ធ្ងរឡើង។ ដូច្នេះ អ្នកគួរតែលាងសម្អាតដោយប្រើទឹកធម្មតាវិញល្អជាង៕

period-blood-smells

មតិយោបល់