ដើម្បីជួយឲ្យថ្លើមមានសុខភាពល្អ ក្រៅពីជៀសវាងគ្រឿងស្រវឹង និងធ្វើហាត់ប្រាណជារៀងរាល់ថ្ងៃ អ្នកគួរតែទម្លាប់ទទួលទានអាហារដែលមានសុខភាពផងដែរ។ តើអាហារអ្វីខ្លះទៅ អាចជួយឲ្យថ្លើមមានសុខភាពល្អ?
បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា មានអាហារ៣ប្រភេទអាចជួយរក្សាថ្លើមឲ្យមានសុខភាពល្អ ប្រសិនបើអ្នកទទួលទានជាប្រចាំ។
១.តែបៃតង
តែបៃតងមិនត្រឹមតែមានអត្ថប្រយោជន៍សម្រាប់សុខភាពទូទៅប៉ុណ្ណោះទេ សូម្បីតែសរីរាង្គថ្លើមក៏ដូចគ្នាដែរ។ នេះដោយសារតែបៃតង មានផ្ទុកសារធាតុ polyphenols ដែលអាចជួយកាត់បន្ថយជាតិពុលចេញពីថ្លើម និងជួយឲ្យមុខងារថ្លើម មានភាពប្រសើរឡើងវិញ។ ការទទួលទានតែបៃតង ក្តៅឧណ្ឌៗ ២ទៅ ៣ពែងក្នុងមួយថ្ងៃ អាចធ្វើឲ្យថ្លើមមានសុខភាពល្អ។
២.ទឹកក្រូចថ្លុង
ដោយសារតែសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ធ្វើឲ្យក្រូចថ្លុង ក្លាយទៅជាអ្នកការពារដ៏ល្អសម្រាប់ថ្លើម។ សារធាតុប្រឆាំងអុកស៊ីតកម្មសំខាន់ៗពីរ ដែលត្រូវបានគេរកឃើញនៅក្នុងក្រូចថ្លុង គឺ naringenin និង naringin ។
ដូច្នេះការទទួលទានទឹកក្រូចថ្លុង មួយកែវក្នុងមួយថ្ងៃ អាចជួយបង្កើនប្រព័ន្ធភាពស៊ាំ និងបង្ការការឆ្លងមេរោគ។ ជាពិសេសក្រូចថ្លុង អាចជួយព្យាបាលថ្លើម និងរក្សាថ្លើមឲ្យមានសុខភាពល្អ។
៣.ខ្លាញ់ត្រីមានផ្ទុកអាស៊ីតអូមេហ្គា-៣
ខ្លាញ់ត្រីដែលមានផ្ទុកអាស៊ីតអូមេហ្គា-៣ គឺជាខ្លាញ់ដែលមានសុខភាពល្អ អាចជួយកាត់បន្ថយការរលាក និងជំងឺបេះដូង។ មិនតែប៉ុណ្ណោះ អាស៊ីតខ្លាញ់អូមេហ្គា-៣ នៅក្នុងត្រីសាម៉ុន អាចជួយកាត់បន្ថយការប្រមូលផ្តុំខ្លាញ់ក្នុងថ្លើម រក្សាកម្រិតអង់ហ្ស៊ីមនៅក្នុងថ្លើមឲ្យមានកម្រិតធម្មតា និងបង្កើនភាពធន់ទ្រាំនៃអាំងស៊ុយលីន៕
ដកស្រង់ពី៖ soha
មតិយោបល់