ការរួមភេទ គឺជាចំណែកមួយដែលមិនអាចខ្វះបានសម្រាប់គូស្នេហ៍គ្រប់រូប ព្រោះវាអាចជួយឲ្យអ្នកទាំងពីរមានក្តីសុខទាំងផ្លូវអារម្មណ៍ និងរាងកាយ។ តែទោះបីជាយ៉ាងណា មានកាលៈទេសៈមួយចំនួន អ្នកត្រូវបដិសេដចំពោះការរួមភេទ។ ខាងក្រោមនេះជាមូលហេតុ ៥យ៉ាងដែលអ្នកមិនគួររួមភេទឡើយ៖
ដៃគូមិនបដិសេធមិនប្រើស្រោម
មនុស្សស្រីមួយចំនួនធំតែងតែ ជួបដៃគូស្នេហាដែលដិសេធមិនព្រមប្រើស្រោមអនាម័យ ព្រោះគាត់ដោះសារថា ការប្រើស្រោមមិនសុខស្រួល ដូចការអត់ប្រើស្រោមឡើយ។ តែបើទោះបីជាអ្នកប្រើថ្នាំពន្យាកំណើតប្រភេទណាក៏ដោយ ការរួមភេទដោយមិនបានប្រើស្រោម អាចធ្វើឲ្យអ្នកងាយប្រឈមនឹងជំងឺឆ្លងផ្សេងៗតាមរយៈការរួមភេទ។
គ្មានអារម្មណ៍
ទោះបីជាអ្នកទាំងពីរមានស្នេហាស្មោះស្ម័គ្រ ឬមានជីវិតផ្លូវភេទល្អប្រសើរយ៉ាងណាក៏ដោយ តែមានពេលខ្លះ អ្នកច្បាស់ជាជួបបញ្ហាហត់នឿយនិងការងារ មានអារម្មណ៍មិនស្រួលខ្លួន ឬគ្មានចំណង់ផ្លូវភេទជាដើម។ ក្នុងករណីនេះប្រសិនបើគូស្នេហ៍របស់អ្នកនៅតែចង់រួមភេទទៀត យកល្អត្រូវបដិសេធ ហើយពន្យល់ពីស្ថានភាពជាក់ស្តែងប្រាប់គាត់។
គូស្នេហ៍របស់អ្នក ប្រើក្បាច់ដែលគ្មានក្តីសុខ
ប្រសិនបើគូស្នេហ៍របស់អ្នកចង់សាកល្បងប្រើក្បាច់ចម្លែកៗ ដែលធ្វើឲ្យអ្នកភ័យខ្លាច ឬមានការឈឺចាប់ អ្នកត្រូវប្រាប់គាត់វិញភ្លាម។ អ្នកមិនត្រូវសាកល្បងក្បាច់ឆ្កួតៗដែលអ្នកមិនចង់ធ្វើ ដើម្បីតម្រូវតាមចិត្តដៃគូរបស់អ្នកឡើយ។
គាត់ព្យាយាមធ្វើឲ្យអ្នកមានផ្ទៃពោះ
ប្រសិនបើដៃគូរបស់អ្នកមានគំនិតព្យាយាមចង់ឲ្យអ្នកមានផ្ទៃពោះ ម្តងហើយម្តងទៀត មានន័យថាគាត់គ្មានគំនិតល្អឡើយ។ ដូច្នេះការរួមភេទគួរតែបំផ្លាញចោល ក្រោយពីដឹងគោលបំណងរបស់គាត់។
ព្រមរួមភេទ ព្រោះសង្ឃឹមថាគេនឹងស្រឡាញ់អ្នកកាន់តែខ្លាំង
កម្រិតនៃការស្រឡាញ់មិនអាចបង្ខំបានឡើយ ជាពិសេសប្រសិនបើអ្នកស្រលាញ់នរណាម្នាក់ខ្លាំង តែគេគ្មានអារម្មណ៍ដូចអ្នកគិតទេនោះ ទោះបីជារួមភេទប៉ុន្មានដងក៏គ្មានបានផលដែរ៕
មតិយោបល់