មនុស្សដែលមានក្រុមឈាមមិនមែនប្រភេទ O អាចមានហានិភ័យខ្ពស់ ក្នុងការគាំងបេះដូង និងការស្លាប់ដោយសារជំងឺសរសៃឈាមបេះដូង រហូតដល់៩ភាគរយ បើធៀបទៅនឹងអ្នកដែលក្រុមឈាមប្រភេទ O។ នេះបើយោងតាមគេហទំព័រ boldsky ដែលបានធ្វើការចុះផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧។
អ្នកជំនាញនៃសកលវិទ្យាល័យវេជ្ជសាស្ត្រ Groningen ក្នុងប្រទេសហូឡង់លោក Tessa Kole បានសិក្សាទៅលើក្រុមឈាមប្រភេទ O និងក្រុមឈាមមិនមែនប្រភេទ O ហើយរកឃើញថា ហានិភ័យទាំងនេះបណ្តាលមកពីក្រុមឈាមមិនមែនប្រភេទ O ពោលគឺក្រុមឈាម A B និងAB មានកំហាប់ជាតិប្រូតេអ៊ីន និងកូឡេស្តេរ៉ុលខ្ពស់ក្នុងឈាម ដែលងាយធ្វើឲ្យកកនៅតាមសរសៃហើយបង្កឲ្យកើតជំងឺខ្សោយបេះដូង និងគាំងបេះដូងថែមទៀតផង។
ដូចនេះប្រសិនប្រភេទឈាមរបស់អ្នកស្ថិតនៅក្នុងក្រុមឈាមមិនមែនប្រភេទ O លោកអ្នកគួរឧស្សាហ៍ធ្វើតេស្តឈាមពិនិត្យជាតិកូឡេស្តេរ៉ុល ទទួលទានរបបអាហារឲ្យបានត្រឹមត្រូវ និងធ្វើលំហាត់ប្រាណឲ្យបានទៀតទាត់ ដើម្បីការពារខ្លួនពីជំងឺដ៏កាចសាហាវទាំងនេះ៕
មតិយោបល់