បរទេសៈ ការបំបៅដោះកូន គឺជារឿងដ៏សំខាន់បំផុតដែលអ្នកម្តាយថ្មោងថ្មីត្រូវតែអនុវត្តដំបូងគេងបង្អស់ បន្ទាប់ពីទារកចាប់កំណើត។ ព្រោះការបំបៅកូនដោយទឹកដោះ អាចជួយឲ្យទារកឆាប់រីកធំធាត់ ហើយមានសុខភាពល្អថែមទៀត។
ទន្ទឹមនឹងនេះផងដែរ ក្នុងអំឡុងពេលបំបៅដោះកូនសម្រាប់អ្នកម្តាយថ្មោងថ្មីអាចប្រឈមនឹងបញ្ហាមួយចំនួនគេចមិនផុតឡើយ។ ជាពិសេសក្នុងចំណោមបញ្ហា ៣យ៉ាងខាងក្រោមនេះ យ៉ាងហោចណាស់ក៏មានមួយដែរ ដែលពួកគេត្រូវជួបប្រទេះ។
១. សុដន់រីកធំជាងមុន
ដោយសារតែការប្រែប្រួលនៃអ័រម៉ូននានា មុននឹងក្រោយពេលមានផ្ទៃពោះ ធ្វើឲ្យសុដន់មនុស្សស្រីរីកមាឌធំជាងមុនដើម្បីបំពេញតម្រូវការទឹកដោះសម្រាប់ចិញ្ចឹមកូន។ លើសពីនេះទៅទៀត ប្រសិនបើអ្នកម្តាយមិនអាចបំបៅដោះកូនញឹកញាប់ ទឹកដោះនឹងផលិតកាន់តែច្រើនបណ្តោលឲ្យហើម និងឈឺចាប់ ដូច្នេះអ្នកគួរតែបំបៅដោះកូនឲ្យបានច្រើន។
២. បំពង់ផលិតទឹកដោះត្រូវបានរាំងស្ទះ
អ្នកម្តាយដែលទើបតែមានកូនលើកដំបូង អាចជួបនឹងបញ្ហាស្ទះបំពង់ទឹកដោះ គឺដោយសារតែទឹកដោះខាស់ធ្វើឲ្យរឹង។ នៅពេលបញ្ហានេះកើតឡើង ទឹកដោះមិនអាចបង្ហូរចេញតាមរយៈក្បាលសុនដន់បានទេ ហើយត្រូវពូនផ្តុំកាន់តែច្រើនឡើង។ នេះហើយជាមូលហេតុដែលធ្វើឲ្យមានការឈឺចាប់ក្នុងសុដន់ ចំណែកឯទារកក៏មិនអាចបៅដោះបានដែរ។
៣. ចុងសុដន់រាបស្មើ
រឿងមួយទៀតដែលអ្នកម្តាយថ្មោងថ្មីត្រូវប្រឈម គឺចុងសុដន់ប្រែជារាបស្មើ។ ប៉ុន្តែការបំបៅដោះកូនអាចជួយឲ្យក្បាលសុដន់លៀនត្រង់ចេញមកវិញបាន។ ការបំបៅដោះអាចមានការពិបាក ប្រសិនបើក្បាលសុដន់រាបស្មើ ឬលឹបចូលក្នុង ដូច្នេះប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពបែបនេះ ត្រូវស្វែងរកជំយពីគ្រូពេទ្យ៕
មតិយោបល់