ព័ត៌មានសុខភាព

ចង់ឲ្យដៃគូមានក្តីសុខស្កប់ស្កល់ កុំទទួលទាន​អាហារ៥ប្រភេទ​មុនពេលរួមភេទ

ការរួមភេទ គឺជាចំណែកមួយដែលមិនអាចខ្វះបានសម្រាប់គូស្នេហ៍គ្រប់រូប។ ហេតុនេះហើយ ដើម្បីបំពេញសេចក្តីសុខឲ្យបានពេញលេញ បុរសគ្រប់រូប​ត្រូវដឹង​ពីផលអាក្រក់​មួយចំនួន​ដែលបង្កឲ្យប៉ះពាល់​ដល់ចំណង់ផ្លូវភេទ។

បើយោងតាមគេហទំព័រ soha បានបង្ហាញថា មានអាហារ៤ប្រភេទ អាចបង្កមហន្តរាយដល់ចំណង់ផ្លូវភេទ ប្រសិនបើអ្នក​ទទួលទាន​ច្រើនពេក​មុនពេល​រួមភេទ។ តើអាហារទាំងអស់នោះ មានអ្វីខ្លះទៅ?

ប្រភេទអាហារកំប៉ុង
អ្នកត្រូវប្រុងប្រយត្នចំពោះអាហារកំប៉ុងគ្រប់ប្រភេទ ព្រោះវាផ្ទុកអាហាររូបត្ថម្ភតិចតួចបំផុត ធ្វើឲ្យអ្នកគ្មានកម្លាំងគ្រប់គ្រាន់ដើម្បីបំពេញភារៈកិច្ចឡើយ។

គ្រឿងស្រវឹង
អ្នកជំនាញបានបង្ហាញថា ការទទួលទានគ្រឿងស្រវឹងច្រើនពេកអាចកាត់បន្ថយថាមពលរបស់អ្នក ហេតុនេះហើយអ្នក​ប្រាដកជា​គ្មាន​កម្លាំងគ្រប់គ្រាន់ឡើយ។ បើយោងតាមការសិក្សាមួយនៅក្នុងឆ្នាំ 2008 ដែលធ្វើឡើងដោយសកលវិទ្យាល័យ វ៉ាស៊ីនតោន (អាមេរិក) បានឲ្យដឹងថា បុរសដែលមិនទទួលទានគ្រឿងស្រវឹង អាចបញ្ជារអាអូនតូចឲ្យរឹងបានយូរ ហើយខ្លាំងជាង​អ្នកដែលទទួលទាន​គ្រឿងស្រវឹង​ច្រើន។ តែប្រសិនបើ​អ្នកអត់​មិនបាន សូមទទួលទានតែ ២កែវបានហើយ។

ដំឡូងបារាំង
ប្រសិនបើអ្នកចង់ឲ្យរាត្រីទឹកឃ្មុំកាន់តែមានភាពពុះកញ្ជ្រាលខ្លាំងឡើង ហាមទទួលទានដំឡូងបារាំងចៀន ឬសាច់ក្រក់ឲ្យសោះ ព្រោះអាហារទាំងនេះមានផលប៉ះពាល់អវិជ្ជមានដល់កម្រិតអ័រម៉ូន testosterone។
ម្យ៉ាងវិញទៀត ដំឡូងមានបរិមានអំបិលកម្រិតខ្ពស់ ដែលងាយនឹងបង្កើនសម្ពាធឈាម ធ្វើឲ្យមានបញ្ហាដល់ចំណង់ផ្លូវភេទកាន់តែខ្លាំង។

តៅហ៊ូ
នៅក្នុងតៅហ៊ូមានផ្ទុកសារធាតុគីមីម្យ៉ាងមានឈ្មោះថា phytoestrogens ដែលអាចបង្កើនកម្រិតអ័រម៉ូន estrogen កាន់តែច្រើនឡើង។ ការកើនឡើងនៃអ័រម៉ូននេះហើយ ជាដើមហេតុធ្វើឲ្យចំណង់ផ្លូវភេទរបស់អ្នកទន់ខ្សោយ។

ភេសជ្ជៈមានផ្ទុកជាតិស្ករ
ការទទួលទានភេសជ្ជៈប៉ូវកម្លាំងដែលមានជាតិស្ករច្រើន អាចផ្តល់មហន្តរាយដល់ចំណង់ផ្លូវភេទយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ ការទទួលទានភេសជ្ជៈប្រភេទនេះច្រើនពេក កម្រិតអ័រម៉ូន testosterone ដែលរាងការត្រូវការ ក៏កាត់បន្ថយកាន់តែច្រើនឡើងដែរ។

ដូច្នេះហើយ ដើម្បីទទួលបានសេចក្តីសុខពេញលេញ អ្នកគួរតែកាត់បន្ថយ ឬជៀសវាងឲ្យបានអាហារទាំងនេះឲ្យបាន៕

មតិយោបល់