រាងកាយរបស់មនុស្សពេញវ័យត្រូវការជាតិទឹកប្រហែលជា ៥០ទៅ ៦០ភាគរយ ដើម្បីបំពេញតម្រូវការរាងកាយទាំងមូល និងជួយឲ្យរាងកាយមានសុខភាពល្អ។ ប៉ុន្តែ ទឹកត្រជាក់ជាជម្រើសដ៏ល្អសម្រាប់សុខភាពដែរឬទេ?
មនុស្សភាគច្រើនតែងតែជ្រើសរើសទឹកត្រជាក់ ជាពិសេសនារដូវក្តៅ ពីព្រោះវាអាចជួយឲ្យអ្នកមានអារម្មណ៍ត្រជាក់ភ្លាមៗ និងទទួលបានភាពស្រស់ស្រាយ។ តាមពិតការទទួលទានទឹកដែលមានសីតុណ្ហភាពត្រឹម ៧.២ ទៅ ២១ អង្សាសេ ជាជម្រើសដ៏ល្អសម្រាប់រដូវក្តៅ។ ប៉ុន្តែនៅពេលដែលអ្នកផឹកទឹកត្រជាក់ខ្លាំង ឬទឹកក មិនមែនជារឿងល្អនោះឡើយ ព្រោះវាអាចបង្កឲ្យមានផលលំបាកដល់សុខភាព។
កើតជំងឺផ្លូវដង្ហើម
នៅពេលដែលអ្នកទម្លាប់ផឹកទឹកត្រជាក់ សរសៃឈាមរបស់អ្នកអាចនឹងរួមតូច ធ្វើឲ្យឈាមបញ្ចូនទៅកាន់សរីរាង្គផ្សេងៗមិនបានគ្រប់គ្រាន់ ហើយការដំណើរការរំលាយអាហារមានផលប៉ះពាល់ដែរ។ ពេលប្រព័ន្ធរំលាយអាហារមានបញ្ហា អ្នកអាចកើតមានបញ្ហាក្រពះ ឈឺពោះ និងទល់លាមក។
កាត់បន្ថយចង្វាក់បេះដូង
ការទទួលទានទឹកត្រជាក់ អាចកាត់បន្ថយអត្រានៃចង្វាក់បេះដូង ដោយសារតែសរសៃប្រសាទ ត្រូវរងនូវការរលាក។ ភាពត្រជាក់នេះ អាចប៉ះពាល់ដល់ការរំញោចនៃសរសៃប្រសាទ ដែលនាំឲ្យប៉ះពាល់ដល់ចង្វាក់បេះដូង។
បង្កើតស្លេសក្នុងរាងកាយ
ការផឹកទឹកត្រជាក់ច្រើនពេក អាចធ្វើឲ្យស្លេសនៅក្នុងខ្លួនរបស់អ្នកកើនឡើងកាន់តែច្រើន។ មិនតែប៉ុណ្ណោះប្រព័ន្ធភាពស៊ាំកាន់តែចុះទន់ខ្សោយ ដែលនាំឲ្យមានអាការក្តៅខ្លួន ហៀរសំបោរ រហូតដល់កើតជាជំងឺផ្សេងៗ។
យកល្អក្រៅពីទទួលទានទឹកត្រជាក់ធម្មតា អ្នកគួរតែទម្លាប់ទទួលទានទឹកក្តៅឧណ្ឌៗវិញល្អជាង ព្រោះវាអាចជួយឲ្យប្រព័ន្ធការពាររាងកាយមានភាពរឹងមាំ ជៀសផុតពីជំងឺផ្សេងៗ៕
ដកស្រង់ពី៖ soha
មតិយោបល់