បរទេសៈ មនុស្សទាំងស្រីទាំងប្រុសប្រហែលជា ៧០ភាគរយ នៅទូទាំងពិភពលោក បានជួបប្រទេះនូវបញ្ហាមុនក្បាលខ្មៅនៅលើច្រមុះ។ តើមូលហេតុអ្វីទៅដែលបណ្តោលឲ្យកើតមុនក្បាលខ្មៅ?
មូលហេតុចម្បងនៃការកើតមុនក្បាលខ្មៅ គឺការកកស្ទះធូលីនៅក្នុងរន្ធញើស, បាក់តេរី និងកោសិកាស្បែកងាប់ៗ ដែលមិនបានជម្រះចេញ។ ក៏ប៉ុន្តែ បញ្ហាសម្រស់មួយនេះអាចដោះស្រាយបាន ដោយប្រើរូមបន្តងាយៗ គឺថ្នាំដុសធ្មេញ ផ្សំជាមួយនឹងអំបិល។
ជំហ៊ានទី ១
ច្របាច់ថ្នាំដុសធ្មេញមួយស្លាបព្រាកាហ្វេចូលទៅក្នុងចានមួយ។
ជំហ៊ានទី២
បន្ថែមអំបិល ហើយលាយធាតុផ្សំទាំងពីរមុខនេះបញ្ចូលគ្នាឲ្យសព្វល្អ។
ជំហ៊ានទី៣
ស្ទើមមុខរបស់អ្នកជាមុនសិន ដើម្បីឲ្យរន្ធញើសបើក និងសម្អាតភាពកខ្វក់ចោល។ ប៉ុន្តែ មុននឹងស្ទីមអ្នកត្រូវបន្ថែមប្រេងដើមតែ និងប្រេងផ្កាឡាវេនឌ័រ ពីរបីដំណក់។
ជំហ៊ានទី៤
អនុវត្តស្តើងៗនៅលើច្រមុះ ហើយទុករយៈពេល ៥នាទី។ បន្ទាប់មកទៀត បន្តក់ទឹកពីរបីដំណក់ត្រង់តំបន់នេះ និងត្រដុសចលនារាងជារង្វង់ថ្នមៗចំនួន ២នាទី។
ជំហ៊ានទី៥
ប្រើដុំទឹកក លុញពីលើច្រមុះដើម្បីបង្រួមរន្ធញើសរបស់អ្នកទៅវិញ។ ពេលនេះ ច្រមុះរបស់នឹងឡើងក្រហម ប៉ុន្តែមួយស្របក់ក្រោយមកវានឹងបាត់ទៅវិញ។
ជំហ៊ានទី ៦
ប្រសិនបើអ្នកមានស្បែកស្ងួតខ្លាំង ត្រូវប្រើក្រែមផ្តល់សំណើមដើម្បីជំនួយ ហើយនៅក្នុងរយៈពេលមួយសប្តាហ៍ មុនក្បាលខ្មៅនឹងបាត់បន្តិចម្តងៗ។
ចំណាំ៖ ចំពោះអ្នកដែលមានស្បែកស្ងួត ឬប្រតិកម្ម មិនត្រូវប្រើរូបមន្តមួយនេះឡើយ៕
មតិយោបល់