កំហុសដ៏ធំមួយដែលស្ត្រីភាគច្រើនតែងតែព្យាយាមធ្វើនៅពេលងូតទឹក គឺការបាញ់ទឹកលាងសម្អាតតំបន់ឯកជនដោយផ្ទាល់។ នេះហើយជាមូលហេតុដែលអ្វើឲ្យស្ត្រីត្រូវប្រឈមនឹងការកើតជំងឺហារីកក្រពេញអូវែទ្វេរដង។
ជំងឺមហារីកក្រពេញអូវែពិតជាពិបាកសង្កេតមើលរោគសញ្ញាណាស់នៅដំណាក់កាលដំបូង ហើយវាគឺជាឃាតករដ៏កាចសាហាវបំផុត។ ដូច្នេះ ក្រុមអ្នកជំនាញបានផ្តល់អនុសាសន៍ ឲ្យស្ត្រីទាំងអស់គួរតែបោះបង់ទម្លាប់បាញ់ទឹកលាងសម្អាតតំបន់ឯកជន។
ការលាងសម្អាតដោយប្រើឧបករណ៍បាញ់សម្អាត អាចនាំឲ្យមានបញ្ហាផ្សេងៗដូចជា រលាក ឬស្ងួតតំបន់ឯកជន។ មិនតែប៉ុណ្ណោះ ចំពោះស្ត្រីមានផ្ទៃពោះអាចបង្កឲ្យមានបញ្ហាកូនកើតមិនគ្រប់ខែ ឬកូនក្រៅស្បូន។
មូលហេតុចម្បងដែលធ្វើឲ្យស្ត្រីជាច្រើនមានទម្លាប់បែបនេះ គឺគិតថាវាអាចជួយសម្អាតតំបន់ឯកជន និងបំបាត់ក្លិនមិនល្អ។ តែផ្ទុយទៅវិញ វារំខាន់ដល់សុខភាពទ្វារមាសធ្ងន់ធ្ងរ និងធ្វើឲ្យបាក់តេរីជាច្រើនមានការរីករាលដាល។
ទោះជាយ៉ាងណា តំបន់ឯកជនមានតួនាទីសម្អាតដោយខ្លួនឯងពីធម្មជាតិ។ បើមិនដូច្នោះទេ អ្នកអាចប្រើទឹកធម្មតាដើម្បីលាងសម្អាតបានហើយ ប៉ុន្តែត្រូវជៀសវាងបាញ់ទឹកផ្កាឈូក៕
មតិយោបល់