ជាទូទៅនៅពេលដែលមនុស្សឈានដល់វ័យចំណាស់បន្តិច សក់នឹងចាប់ផ្តើមជ្រុះស្តើង ឬទំពែកក៏មានដែរ។ ប៉ុន្តែបច្ចុប្បន្ននេះ មនុស្សវ័យក្មេងមួយចំនួនក៏ជួបបញ្ហានេះដែរ តើមកពីមូលហេតុអ្វីទៅ? មនុស្សភាគច្រើនពុំសូវមានការព្រួបារម្ភចំពោះសក់ជ្រុះនោះឡើយ ហើយអ្នកខ្លះមិនដឹងធ្វើយ៉ាងម៉េចមានតែបណ្តោលតាមដំណើរ។
បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា ជាធម្មតាបញ្ហាជ្រុះសក់អាចកើតមានឡើងដោយសារតែជំងឺស្ត្រេស ប៉ុន្តែវាក៏អាចបណ្តោលមកពីជំងឺ៤ប្រភេទផ្សេងទៀតដែរ។
ជំងឺក្រពេញទីរ៉ូអ៊ីត
ក្រពេញទីរ៉ូអ៊ីត ជាអ្នករំញោចដល់ការលូតលាស់ និងអភិវឌ្ឍរាងកាយ រួមទាំងសក់។ ដូច្នេះនៅពេលដែលក្រពេញទីរ៉ូអ៊ីតដំណើរការមិនល្អ វានឹងមិនផលិតអ័រម៉ូន ដែលធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់នៃសក់ និងកើតមានបញ្ហាជ្រុះសក់។
លើសពីនេះទៅទៀត ជំងឺក្រពេញទីរ៉ូអ៊ីត ក៏ត្រូវបានផ្សាភ្ជាប់ជាមួយនឹងជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ។
ឆ្លងមេរោគស្បែកក្បាល
ស្បែកក្បាលរបស់អ្នកមិនមានសុខភាពល្អ អាចបណ្តោលឲ្យរលាកឬសសក់ ហើយបង្កឲ្យមានការបាត់បង់សក់ជាអចិន្ត្រៃយ៍។ ការឆ្លងមេរោគផ្សេងៗ ដូចជាមេរោគផ្សិត វាអាចរស់នៅលើកោសិកាស្បែកក្បាលដែលងាប់ៗ និងរីករាលដាលកាន់តែច្រើនឡើងៗ។ ប្រសិនបើអ្នកបណ្តាលឲ្យមេរោគផ្សិតគ្របដណ្តប់ពេញស្បែកក្បាល ឱកាសនៃការជ្រុះសក់គឺកាន់តែខ្លាំង។
ដុំគីសក្នុងក្រពេញអូវែ
ដុំគីសក្នុងក្រពេញអូវែ កើតមានឡើងដោយសារតែអតុល្យភាពនៃអ័រម៉ូនរបស់មនុស្សស្រី ហើយវាក៏ជាមូលហេតុទូទៅបំផុតនៃការបាត់បង់សក់ដែរ។
យកល្អ អ្នកជំងឺចាំបាច់ត្រូវព្យាយាមធ្វើការព្យាបាលឲ្យទាន់ពេលវេលា ព្រោះវាមានផលប៉ះពាល់ដល់វដ្តរដូវ ពិបាកក្នុងការមានផ្ទៃពោះ ហើយបើធ្ងន់ធ្ងរមិនអាចមានកូនបានឡើយ។
កង្វះជាតិដែក
ជាតិដែក គឺជាប្រភពមួយដល់សំខាន់ដែលធ្វើឲ្យសក់មានជីវីជីវ៉ា និងមានការលូតលាស់បានល្អ។ ផ្ទុយទៅវិញ ប្រសិនបើរាងកាយរបស់អ្នកខ្វះជាតិដែក សក់អាចនឹងត្រូវបាត់បង់បន្តិចម្តងៗក្លាយទៅជាមនុស្សទំពែកអត់សក់ជាពុំខាន៕
ប្រភព៖ soha
មតិយោបល់