ព័ត៌មានសុខភាព

គួរតែអាន! ការប្រើប្រាស់ឧបករណ៍ Wifi និងទូរសព្ទដៃ បង្កើនហានិភ័យរលូតកូន៥០ភាគរយ

ការប៉ះពាល់នឹងវិទ្យុសកម្មអេឡិចត្រូម៉ាញ៉េទិក កម្រិតខ្ពស់បំផុតអាចប្រឈមនឹងហានិភ័យរហូតកូនជិត ៥០ភាគរយ បើធៀបទៅនឹងអ្នកដែលមិនសូវប៉ះពាល់។

បើយោងតាមការស្រាវជ្រាវបានរកឃើញថា វិទ្យុសកម្មអេឡិចត្រូម៉ាញ៉េទិក ដែលបញ្ចូនតាមរលកធាតុអាកាសដោយមិនប្រើខ្សែ មានជាប់ទាក់ទងទៅនឹងជំងឺមហារីក ហើយក៏អាចបង្កឲ្យមនុស្សស្រីមានផ្ទៃពោះរលូតកូនផងដែរ។ វិទ្យុសកម្មអេឡិចត្រូម៉ាញ៉េទិក ដែលជះចេញពីឧបករណ៍ Wifi និងទូរសព្ទដៃអាចបង្កើនហានិភ័យនៃការរលូតកូន ៥០ភាគរយ។

ការស្រាវជ្រាវបានធ្វើឡើងទៅលើអ្នកស្ម័គ្រចិត្តចំនួន ៩១៣នាក់ ដែលស្ថិតនៅក្នុងដំណាក់កាលផ្សេងៗគ្នានៃការមានផ្ទៃពោះ។ ស្ត្រីទាំងអស់ត្រូវបានគេប្រើឧបករណ៍ EMDEX Liteសម្រាប់វាស់កាំរស្មីអេឡិចត្រូម៉ាញ៉េទិក ក្នុងរយៈពេល២៤ម៉ោង លទ្ធផលរកឃើញថា មនុស្សដែលប៉ះពាល់ជាមួយនឹងកាំរស្មីអេឡិចត្រូម៉ាញ៉េទិកនៅក្នុងកម្រិតខ្ពស់បំផុត ប្រឈមនឹងហានិភ័យនៃបញ្ហារលូតកូនជាងអ្នកដែលមិនសូវប៉ះពាល់វិទ្យុសកម្ម។

លោកវេជ្ជបណ្ឌិត De-Kun Li បានមានប្រសាសន៍ថា កាស្រាវជ្រាវនេះបានផ្តល់នូវភស្តុតាងនៃផលប៉ះពាល់ផ្នែកជីវសាស្ត្រ ដែលជះឥទ្ធិពលទៅលើសុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរ។ ក្រុមអ្នកស្រាវជ្រាវសង្ឃឹមថា ការរកឃើញនេះនឹងជួយជំរុញឲ្យសហគមន៍វិទ្យាសាស្ត្រខំបន្តការសិក្សាបន្ថែមអំពីគ្រោះថ្នាក់ ដែលមានសក្តានុពលជុំវិញបរិយាកាសដែលស្ត្រីមានផ្ទៃពោះត្រូវការ។

ដូច្នេះ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជាតិវិទ្យុសកម្ម ដែលបង្កឲ្យមានហានិភ័យរលូតកូន ស្ត្រីមានផ្ទៃពោះគួរតែអនុវត្តតាមគោលការណ៍ដូចខាងក្រោម៖
១.ទុកទូរសព្ទនៅឲ្យឆ្ងាយពីពោះរបស់អ្នកតាមដែលអាចធ្វើទៅបាន ហើយកុំទុកវានៅក្នុងហោប៉ៅឲ្យសោះ។
២.បិទប្រព័ន្ធ Wifi នៅពេលមិនប្រើប្រាស់ ជាពិសេសក្នុងអំឡុងពេលគេង។
៣.មិនត្រូវអង្គុយក្បែរកន្លែងសម្រាប់ដាក់ឧបករណ៍ Wifi នោះឡើយ។
៤.ពេលនិយាយទូរសព្ទគួរតែប្រើកាស ឬបើកសំឡេង ហើយព្យាយាមកាត់បន្ថយការសន្ទនាគ្នា។
៥.កុំប្រើឧបករណ៍ណាដែលបញ្ចេញវិទ្យុសកម្មអេឡិចត្រូម៉ាញ៉េទិក ពេលអង្គុយនៅក្នុងរថយន្ត ឬបន្ទប់បិទជិតពីព្រោះកម្រិតនៃផលប៉ះពាល់កើនឡើងខ្ពស់៕

ប្រភព៖ soha

មតិយោបល់