ព័ត៌មានសុខភាព

ទម្លាប់៥យ៉ាង មុនពេលញ៉ាំបាយព្រឹកជួយឲ្យអ្នកមិនងាយឈឺ

បរទេស៖ បញ្ហាទម្លាប់ ស្តាប់ទៅដូចជារឿងសាមញ្ញៗ ប៉ុន្តែការអនុវត្តឲ្យបានជាប់លាប់មិនមែនជារឿងងាយនោះទេ។ ការសិក្សាមួយ​បានបង្ហាញថា មនុស្សដែលមានទម្លាប់ធ្វើរឿងមួយចំនួនមុនពេលញ៉ាំអាហារពេលព្រឹក នឹងធ្វើឲ្យអារម្មណ៍របស់ពួកគេមានភាពស្រស់ថ្លា, ជោគជ័យក្នុងការងារ ហើយមានសុខភាពល្អថែមទៀត។

ដូច្នេះ ដើម្បីសុខភាពល្អអ្នកគួរតែទម្លាប់ធ្វើរឿង ៥យ៉ាងនេះមុនពេលញ៉ាំអាហារពេលព្រឹក។

១. ទទួលទានទឹក
រឿងដំបូងដែលអ្នកគួរធ្វើ បន្ទាប់ពីក្រោយពីគេង គឺផឹកទឹក។ អ្នកអាចបន្ថែមទឹកក្រូចឆ្មា ឬខ្ញី, មៀត ឬក៏ទឹកឃ្មុំក្នុងទឹក ដើម្បីបន្សាបជាតិពុលចេញពីរាងកាយ។ តែប្រសិនបើអ្នកមិនចង់លាយរបស់ទាំងអស់នោះទេ គួរតែទទួលទានទឹកចម្រោះគឺល្អបំផុត។
នេះជាទម្លាប់ដ៏សាមញ្ញៗ តែមានប្រសិទ្ធិភាពបំផុតក្នុងការសម្អាតរាងកាយ។

២. លំហាត់ប្រាណ
ការងារសំខាន់មួយទៀតដែលមិនអាចខ្វះបាន គឺធ្វើលំហាត់ប្រាណរាល់ព្រឹក។ នេះជាវិធីដ៏ល្អដើម្បីផ្តល់ថាមពលសម្រាប់ថ្ងៃថ្មី ហើយក៏អាចកាត់បន្ថយភាពស្ត្រេសផងដែរ។

៣. ងូតទឹក

ការងូតទឹក បន្ទាប់ពីញ៉ាំអាហារពេលព្រឹក ជារឿងមិនល្អនោះទេសម្រាប់ប្រព័ន្ធរំលាយអាហារ។ ដូច្នេះ អ្នកគួរតែប្តូរមកងូតទឹកមុនពេលញ៉ាំអាហារល្អជាង។

៤. សមាធិ
ការធ្វើសមាធិនៅពេលព្រឹក អាចជួយឲ្យរាងកាយសម្រាក, អារម្មណ៍ល្អ, គ្រប់គ្រងភាពតានតឹង និងការគិត។ ពិសេសបំផុតនោះ គឺខួរក្បាលស្រឡះល្អ។

៥. រួមភេទ
ការសិក្សាជាច្រើនបានបង្ហាញថា «ការរួមភេទ» នៅពេលព្រឹកនាំមកនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពដូចជា កាត់បន្ថយភាពតានតឹង, រាងកាយបានសម្រាក, ថាមពលកើនឡើង, មានអារម្មណ៍រីករាយ…។

ទាំងអស់នេះហើយ គឺជាគុណប្រយោជន៍ដែលបានមកពីការទម្លាប់ដែលអ្នកអនុវត្តរាល់ថ្ងៃមុននឹងពិសារអាហារពេលព្រឹក៕

មតិយោបល់