បរទេសៈ សួតគឺជាសរីរាង្គមួយដ៏សំខាន់ ដែលអាចជួយឲ្យយើងរស់រាន្តមានជីវិតបានយូរអង្វែង។ ព្រោះវាជាឧបករណ៍សម្រាប់ស្រូបយកអុកស៊ីសែនដើម្បីផ្គត់ផ្គងសរីរាង្គគ្រប់ផ្នែកទាំងអស់ ហើយជួយបញ្ចេញខ្យល់ពុលចេញពីរាងកាយវិញ។
ប៉ុន្តែប្រសិនបើអ្នករស់នៅកន្លែងដែលមានបរិយាកាសមិនល្អ ហើយជក់បារីទៀតនោះ អ្នកនឹងមានអាយុខ្លី។ ដោសារតែសួតអាចកើតជំងឺមហារីក ស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺហឺត.ល.។
ដូច្នេះ ដើម្បីធានាសុវត្ថិភាពចំពោះសួត អ្នកត្រូវរស់នៅកន្លែងដែលមានខ្យល់អាកាសបរិសុទ្ធ ធ្វើលំហាត់ប្រាណបញ្ចេញជាតិពុលរាល់ថ្ងៃ និងព្យាយាមទទួលទានអាហារមួយចំនួនដូចខាងក្រោម៖
១. ខ្ទឹមស៖ ខ្ទឹមសមានផ្ទុកសារធាតុ Allicin ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានអានុភាពបំផុតក្នុងការទប់ស្កាត់នឹងរ៉ាឌីកាល់សេរី។ ជាពិសេស វាអាចប្រឆាំងនឹងជំងឺហឺតបានយ៉ាងពូកែ។
២. ផ្លែប៉ោម៖ ជាផ្លែឈើមួយប្រភេទ ដែលក្រុមគ្រូពេទ្យបានណែនាំសម្រាប់ការពារជំងឺហឺត។ បើយោងតាមការសិក្សាមួយបានបង្ហាញថា មនុស្សដែលទទួលទានផ្លែប៉ោមចំនួន ២ ទៅ ៥ផ្លែ ក្នុងមួយថ្ងៃ មានការថយចុះហានិភ័យនៃជំងឺហឺតជាងអ្នកដែលមិនបានទទួលទាន។ ព្រោះសារធាតុ flavonoids ដែលមាននៅក្នុងផ្លែប៉ោមអាចជួយបើកផ្លូវដង្ហើមឲ្យស្រលះស្រួល។
៣. ត្រសក់ស្រូវ៖ វីតាមីន C នៅក្នុងត្រសក់ស្រូវ ជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចការពារសួតពីការបំផ្លាញ់របស់រ៉ាឌីកាល់សេរី។ ដូច្នេះ អ្នកដែលឧស្សាហ៍ទទួលទានត្រសក់ស្រូវ អាចរួចផុតពីការវាយប្រហាររបស់ជំងឺហឺតបាន។
៤. ផ្លែប៊ឺរ៖ ផ្លែប៊ឺមានសារធាតុប្រឆាំងអុកស៊ីតកម្មសំខានមួយ ដែលគេហៅថា gluthaione ។ សារធាតុនេះអាចការពារកោសិកាមិនឲ្យគ្រោះថ្នាក់ដោយសារតែរ៉ាឌីកាល់សេរី។
៥. ការ៉រុត៖ សារធាតុ បេតាការ៉ូទីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម របស់ការ៉ុតអាចជួយកាត់បន្ថយជំងឺហឺត។ ការសិក្សាមួយបានបង្ហាញថា សារធាតុ បេតាការ៉ូទីន អាចបំលែងទៅជាវីតាមីន A ក្នុងសរីរាង្គ ដើម្បីប្រឆាំងនឹងជំងឺហឺត៕
មតិយោបល់