ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ដឹងអត់ ព្រះអម្ពរពស្ដ្រាគ្រងរាជ្យស្ដេចថៃ ធ្វើអំពីសរសៃមាសសុទ្ធមានទំងន់ប៉ុន្មាន ?

ព្រះអម្ពរពស្ដ្រា(អាវ)គ្រង​រាជ្យ​របស់មហាក្សត្រថៃ មានការបែងចែកតាម​ឋានន្តរ​ស័ក្តិរបស់ពូជពង្សរាជវង្ស រួមមាន ព្រះពស្ដ្រាព្រះផាហ៊ុម ព្រះពស្ដ្រាព្រះនាង ព្រះពស្ដ្រាសេនាម៉ឺនឯក ម៉ឺនទោ ម៉ឺនត្រី ព្រះពស្ដ្រាព្រះចៅនាគ និង ព្រះពស្ដ្រាវិទ្យាឋានៈ ។

គ្រឿងដែលត្រូវយកមករចនានៅព្រះអម្ពរពស្ដ្រាគ្រងរាជ្យ ព្រះមហាក្សត្រថៃ ត្រូវបានយកក្រណាត់សូត្រមាស​ មកប្រើក្នុងការយកមករចនារំលេចក្បាច់ភ្ញីមាស ហើយគេប្រើសរសៃអំបោះផលិតចេញពីមាសសុទ្ធ យកមកឌិនគ្រងក្បាច់នៅលើក្រណាត់ ជាហេតុរំលេចនូវរស្មីព័ណ៌មាសភ្លឺ ចិញ្ចាំងចិញ្ចាច ។

គួរបញ្ជាក់ផងដែលថា របៀបធ្វើព្រះអម្ពរពស្ដ្រានេះ ថៃ បានប្រកាន់ភ្ជាប់តាំងពីសម័យបុរាណមកម្លេះ ដោយទម្ងន់សរុបរបស់ព្រះពស្រ្ដា មានរហូតដល់ ៧ ទៅ ៨ គីឡូក្រាម ផងដែរ៕


ប្រភព៖ muslimthaipost

មតិយោបល់