បរទេសៈ ហេតុអ្វីបានជាបារីអាចបំផ្លាញ់ជីវិតកូននៅក្នុងផ្ទៃ? ផ្សែងបារីមានសារធាតុនីកូទីន កាបូនម៉ូណូអុកស៊ីត និងជាតិពុលផ្សេងៗទៀត ដែលអាចស្រូបចូលតាមរយៈចរន្តឈាមរបស់អ្នកម្តាយ ហើយត្រូវបញ្ចូនទៅឲ្យកូនដោយផ្ទាល់។
សារធាតុទាំងនេះហើយ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពទាំងម្តាយ និងកូន ហើយបើធ្ងន់ធ្ងរកូនអាចស្លាប់ក្នុងផ្ទៃថែមទៀត។
ខាងក្រោមនេះ គឺជាផលប៉ះពាល់ដែលបណ្តោលមកពីការជក់បារីក្នុងអំឡុងពេលមានផ្ទៃពោះ ៖
– បង្កើនចង្វាក់បេះដូងរបស់ទារក
– កាត់បន្ថយអុកស៊ីសែនដែលត្រូវបញ្ចូនទៅឲ្យទារក
– ហានិភ័យនៃការស្លាប់ក្នុងផ្ទៃ
– ប្រឈមនឹងបញ្ហាពិការភាពពីកំណើត
– ឱកាសនៃការរលូតកើនឡើង
– មានបញ្ហាផ្លូវដង្ហើម
– ទារកកើតមិនគ្រប់ខែ ឬខ្វះទម្ងន់
ទាំងអស់នេះហើយ ជាផលវិបាកដែលបានមកពីការជក់បារីក្នុងពេលមានផ្ទៃពោះ ហេតុនេះ អ្នកម្តាយទាំងឡាយគួរតែជៀសឲ្យឆ្ងាយ៕
សូមទស្សនាការបង្ហាញរបស់អ្នកជំនាញដូចខាងក្រោម៖
មតិយោបល់