កណ្តុរ ត្រូវបានគេចាត់ទុកជាសត្វកកេរដែលចង្រៃបំផុត ព្រោះវាអាចបំផ្លាញ់ដំណាំ ទ្រព្យសម្បត្តិផ្សេងៗនៅក្នុងផ្ទះ រួមទាំងអាហារផងដែរ ប្រសិនបើអ្នកទុកធ្វេសប្រហែស។
ការទទួលទានអាហារដែលត្រូវសត្វកកេរអុកឡុក អាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាព ព្រោះវាជាភ្នាក់ងារបង្ករោគជាច្រើន។ ហេតុនេះ ទោះបីជាអាហារដែលអ្នកចូលចិត្តយ៉ាងណាក៏ដោយ ប្រសិនបើឃើញសត្វកកេរអុកឡុកហើយកុំស្តាយឲ្យសោះ គួរតែបោះចោលទៅ។
បើយោងតាមស្ថិតិមួយចំនួន ត្រូវបានគេប៉ាន់ប្រមាណថា សត្វកកេរអាចបណ្តោលឲ្យមានជំងឺផ្សេងៗចំនួន ៣៥ប្រភេទ។ ជាពិសេសមេរោគ Salmonella ជាទូទៅត្រូវបានគេរកឃើញនៅលើសត្វកកេរ ឬសត្វចិញ្ចឹមផ្សេងទៀតដែលមានភាពកខ្វក់ ហើយអាចចម្លងទៅអាហារយ៉ាងងាយប្រសិនបើវាប៉ះពាល់។ មេរោគ Salmonella នេះអាចបង្កទៅជាជំងឺជាច្រើនដូចជា គ្រុនពោះវៀន និងពុល ជាដើម។
រោគសញ្ញាដែលបណ្តោលមកពីមេរោគ Salmonella ភាគច្រើន រាគរូស ក្អួត និងចង្អោរ ដែលលេចឡើងក្រោយពី ១២ ទៅ ៣៦ម៉ោង បន្ទាប់ពីទទួលទានអាហារដែលមានផ្ទុកមេរោគនេះ។
ដូច្នេះ ដើម្បីជៀសវាងឥទ្ធិពលអវិជ្ជមានមកលើសុខភាព អ្នកជំនាញ បានណែនាំថា «អ្នកត្រូវរក្សាអាហារឲ្យបានត្រឹមត្រូវ កុំឲ្យសត្វកកេរ ឬសត្វល្អិតផ្សេងទៀតមកបៀតបៀនឲ្យសោះ ហើយប្រសិនបើសង្ស័យថា អាហារត្រូវសត្វកកេរបៀតបៀនគួរតែបោះចោលទៅ»៕
ប្រភព៖ soha
មតិយោបល់