ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រលំបាក់អគារនៅឥណ្ឌា ស្លាប់ និងរងបួសមនុស្សជាច្រើននាក់

ឥណ្ឌាៈ យ៉ាងហោចណាស់មនុស្ស ០៩នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស បន្ទាប់ពីអគារ ដែលកំពុងសាងសង់មួយ បានដួលរលំនៅភាគខាងត្បូងប្រទេសឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមសារព័ត៌ India Time ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦។

តាមអាជ្ញាធរ បាននិយាយថា អគារប្រាំពីរជាន់ ជាកន្លែងដែលកម្មករ និងក្រុមគ្រួសារពួកគេជាច្រើន កំពុងរស់នៅ ត្រូវបានបាក់រលំនៅក្នុងទីក្រុង Hyderabad ជារដ្ឋធានីនៃរដ្ឋ Telangana ។

នៅថ្ងៃសៅរ៍នេះ ប៉ូលិសបាននិយាយថា ក្មេងប្រុសអាយុបួនឆ្នាំម្នាក់ និងម្តាយរបស់គាត់ ត្រូវបានគេទាញចេញពីគំនរបាក់បែក នៅរស់រាបមានជីវិត ហើយត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់។

មកទល់ពេលនេះ ក្រុមជួសសង្គ្រោះជាច្រើនាក់ កំពុងស្វែងរកមនុស្សដែលជាប់នៅក្នុងគំនរបាក់បែកនៃអគារ៕

មតិយោបល់