ព័ត៌មានសុខភាព

ដឹងពីអត្ថប្រយោជន៍ហើយ ទោះបីជាអ្នកមិនចូលចិត្តផ្លែខ្នុរក៏ចង់ទទួលទានដែរ

ខ្នុរ គឺជាផ្លែឈើធម្មជាតិមួយប្រភេទដែលមានរសជាតិផ្អែមឆ្ងាញ់ ហើយមាននុស្សជាច្រើនចូលចិត្តទទួលទាន​ខ្លាំងណាស់។ នៅក្នុង​ផ្លែខ្នុរ មានផ្ទុកសារធាតុចិញ្ចឹម ប្រូតេអ៊ីន និងសារធាតុរ៉ែដ៏សម្បូរបែប ដែលជាអាហាររូបត្ថម្ភដ៏ល្អបំផុតសម្រាប់រាងកាយ។ លើស​ពីនេះទៅទៀត បើយោងតាមគេហទំព័រ worldhealthguide បានបង្ហាញថា ការទទួលទានផ្លែខ្នុរជាប្រចាំ អាចជួយដោះស្រាយបញ្ហារាប់មុខ មិនថា សុខភាព ឬសម្រស់ឡើយ។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដ៏អស្ចារ្យនៃផ្លែខ្នុរៈ

  • ជួយធ្វើឲ្យស្បែកស្រស់ស្អាត
  • ប្រយុទ្ធប្រឆាំងនឹងភាពជ្រីវជ្រួញ
  • ជួយជម្រុញឲ្យសក់ដុះក្រាស់
  • ផ្តល់នូវប្រូតេអ៊ីនខ្ពស់
  • ផ្តល់នូវវីតាមីន A
  • រារាំងជំងឺមហារីក
  • ពង្រឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយ
  • ធ្វើឲ្យប្រសើរឡើងនូវការរំលាយអាហារ
  • រក្សាសម្ពាធឈាម
  • ការពារជំងឺមហារីកពោះវៀនធំ
  • ជាប្រពភថាមពល
  • ព្យាបាលជំងឺហឺត
  • ជួយកែលម្អភ្នែកឲ្យភ្លឺច្បាស់
  • រក្សាសម្រស់ឲ្យក្មេងជាងវ័យ
  • ជួយឲ្យឆ្អឹងកាន់តែរឹងមាំ
  • ការពារជំងឺផ្តាសាយ និងឆ្លងមេរោគ
  • រក្សាក្រពេញទីរ៉ូអ៊ីតឲ្យមានសុខភាពល្អ
  • រក្សាតុល្យភាពកម្រិតជាតិស្ករក្នុងឈាម
  • បន្ថយហានិភ័យនៃជំងឺបេះដូង
  • គាំទ្រឲ្យពោះវៀនដំណើរការបានល្អ
  • ព្យាបាលដំបៅឲ្យឆាប់ជាសះស្បើយ
  • ការពារជំងឺងងឹតមាន់

គុណសម្បត្តិទាំងអស់នេះហើយ ដែលអ្នកជំនាញបានណែនាំឲ្យអ្នករាល់គ្នាទទួលទាន​ផ្លែខ្នុរជាប្រចាំ បើទោះជា​អ្នក​មិនចូលចិត្ត​ក៏ដោយ៕

មតិយោបល់