ព័ត៌មានសុខភាព

មិនធម្មតាមែន សូម្បីតែសំបកស៊ុតដែលគេបោះចោលក៏អាចជួយឲ្យធ្មេញសបានដែរ

បរទេសៈ នៅពេលដែលទិញស៊ុតមកប្រើប្រាស់ អ្នករាល់គ្នាតែងតែមានទម្លាប់បោះបង់ចោលសំបក។ ប៉ុន្តែតើអ្នកដឹងទេ? សំបកស៊ុតមិនត្រឹមតែជាធាតុផ្សំសម្រាប់ជួយឲ្យថែរក្សាសម្រស់នោះទេ វាថែមទាំងជួយឲ្យធ្មេញសស្អាតថែមទៀត។

ដូច្នេះក្រោយពីដឹងអត្ថប្រយោជន៍របស់វា អ្នកច្បាស់ជាមានអារម្មណ៍ថាស្តាយ ហើយមិនចង់បោះចោលដូចកាលពីមុនទៀតឡើយ។

របៀបប្រើសំបកស៊ុតសម្រាប់ព្យាបាលធ្មេញឲ្យសស្អាត
– យកសំបកស៊ុតលាងទឹកឲ្យស្អាត រួចហាលថ្ងៃឲ្យស្ងួតល្អ ទើបយកទៅកិនឲ្យក្លាយទៅជាម្សៅ។
– យកម្សៅដែលកិនពីសំបកស៊ុតនេះមកដាក់ពីលើច្រាស់ រួចដុសធ្មេញឲ្យសព្វ​សឹមខ្ពុរមាត់ចេញ។

ព្យាយាមធ្វើជារៀងរាល់ថ្ងៃ ជាតិកាល់ស្យូមដែលនៅក្នុងសំបកនឹងជួយកម្ចាត់ស្នឹមពណ៌លឿងហើយជួយធ្មេញរបស់អ្នកសស្អាតគួរឲ្យទាក់ទាញ៕

eggshells-whiteteeth

មតិយោបល់