ព័ត៌មានសុខភាព

អាថ៌កំបាំងជួយខាត់ស្បែកជុំវិញតំបន់ឯកជនឲ្យឆាប់ស

បរទេសៈ បញ្ហាស្បែកខ្មៅជុំវិញតំបន់ឯកជន គឺជាក្តីបារម្ភដ៏ធំមួយសម្រាប់មនុស្សស្រីគ្រប់រូប។ ហេតុនេះហើយ ទើបពួកគេត្រូវបង្ខំចិត្តប្រើប្រាស់ផលិតផលផ្សេងៗ បើទោះជាចំណាយប្រាក់ច្រើនក៏ដោយ។

ប៉ុន្តែឥឡូវនេះ អ្នកមិនចាំបាច់ចំណោយច្រើន ហើយក៏មិនបាច់ព្រួយបារម្ភចំពោះបញ្ហាប្រសិទ្ធភាពដូចពីមុនឡើយ។ ទឹកដោះគោយ៉ាអួ និងប្រទាលកន្ទុយក្រពើអាចជួយបាន ព្រោះវាមានសមត្ថភាពក្នុងការថែរក្សាស្បែក ផ្តល់សំណើមដល់ស្បែក និងជួយព្យាបាលឲ្យស្បែកឆាប់សថែមទៀត។

តើគួរប្រើឱសថទាំងពីរមុខនេះដូចម្តេច ទើបមានប្រសិទ្ធភាព?

ទឹកដោះគោយ៉ាងអួ

– ចាក់ទឹកដោះគោយ៉ាអួចំនួន ៣ស្លាបព្រាបាយ រួចអនុវត្តត្រង់តំបន់ដែលរងផលប៉ះពាល់។
– បន្ទាប់មកទុកឲ្យបានចំនួន ២០នាទី ទើបលាងជម្រះជាមួយនឹងទឹកក្តៅឧណ្ឌៗ។
– ព្យាយាមអនុវត្ត ពីរដងក្នុងមួយសប្តាហ៍ រហូតទទួលបានលទ្ធផល ដែលអ្នកចង់បាន។

ប្រទាលកន្ទុយក្រពើ
– ដំបូងអ្នកត្រូវបកយកសាច់ប្រទាលកន្ទុយក្រពើស្រស់ចំនួនពីរស្លាបព្រាបាយ ហើយយកទៅម៉ាស្សាលើតំបន់ដែលមានបញ្ហាស្បែកខ្មៅ។
– ទុករយៈពេល ២០នាទី មុននឹងលាងសម្អាតជាមួយទឹកក្តៅឧណ្ឌៗ។
– សូមព្យាយាមអនុវត្តឲ្យបាន ២ ទៅ ៣ដង ក្នុងមួយសប្តាហ៍ អ្នកនឹងឆាប់ទទួលបានផលបំផុត។

ក្នុងចំណោមឱសថទាំងពីរមុខនេះ អ្នកអាចប្រើមួយណាក៏បានបើគិតថាងាយស្រួល ហើយអ្នកច្បាស់ជាពេញចិត្តនូវលទ្ធផលដែលទទួលបាន៕

មតិយោបល់