បរទេសៈ ក្នុងអំឡុងពេលមានផ្ទៃពោះ មិនត្រឹមតែអារម្មណ៍ និងរូបរាងកាយខាងក្រៅនោះទេដែលត្រូវផ្លាស់ប្តូរ សូម្បីតែទ្វារមាសក៏មានការផ្លាស់ប្តូរចម្លែកៗ ដែលយើងគ្រប់គ្នានឹកស្មានមិនដល់ដែរ។
តើក្នុងអំឡុងពេលមានផ្ទៃពោះ ទ្វារមាសមានការផ្លាស់ប្តូរចម្លែកអ្វីខ្លះទៅ?
១. ទ្វារមាសមានពណ៌ខៀវ៖ ក្នុងពេលមានផ្ទៃពោះ ទ្វារមាស និងមាត់ទ្វារមាសអាចមើលទៅមានពណ៌ខៀវ ឬស្វាយ គឺដោយសារតែការកើនឡើងនៃលំហូរឈាម។
២. ចេញឈាម៖ អំឡុងពេលនេះ ការហូរឈាម ឬស្នាមអុជមួយចំនួនដែលកើតមាននៅលើទ្វារមាស ជារឿងធម្មតានោះទេ ប៉ុន្តែអ្នកត្រូវពិនិត្យសុខភាពឲ្យបានទៀងទាត់។
៣. ចេញសរសៃ៖ នេះក៏ជារឿងមួយដែលកើតមានឡើងចំពោះស្ត្រីមានផ្ទៃពោះមួយចំនួនដែរ តែវាចេញត្រឹមតែ ៦សប្តាហ៍ប៉ុណ្ណោះ។
៤. ហើម៖ នោះដោយសារតែលំហូរឈាមបន្ថែមកាន់តែច្រើន ដែលធ្វើឲ្យតំបន់ទ្វារមាសរបស់ស្ត្រីមានអាការហើម(តែក្នុងករណីកម្របំផុត)។
៥. ចេញខ្យល់៖ ការផោមបញ្ចេញខ្យល់តាមទ្វារមាស អាចកើតឡើងជាញឹកញាប់បំផុតនៅក្នុងអំឡុងពេលមានផ្ទៃពោះ។
៦. រមាស់៖ ការផ្លាស់ប្តូរអ័រម៉ូនក្នុងពេលមានផ្ទៃពោះ អាចនាំឲ្យឆ្លងមេរោគបាក់តែរី ឬផ្សិត ដែលជាហតុនាំឲ្យរមាស់។ បើមានបញ្ហានេះកើតឡើង អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យឲ្យបានឆាប់។
៧. ផ្លាស់ប្តូរក្លិន៖ ការប្រែប្រួលនៃកម្រិត pH នៅក្នុងទ្វារមាសរបស់អ្នកអំឡុងពេលមានផ្ទៃពោះ អាចនាំឲ្យមានផ្លាស់ប្តូរក្លិន៕
មតិយោបល់