បរទេសៈ មនុស្សជាច្រើនមានទម្លាប់រក្សាស៊ុតនៅក្នុងទូទឹកកក ព្រោះពួកគេគិតថាការធ្វើបែបនេះអាចទុកស៊ុតបានយូរមិនងាយខូច។ ប៉ុន្តែការរក្សាស៊ុតនៅក្នុងទូទឹកកក ករណីខ្លះអាចធ្វើឲ្យខូចគុណភាព ហើយក្នុងករណីខ្លះទៀតអាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាព។
ការសិក្សាជាច្រើនបានបង្ហាញថា ប្រសិនបើការរក្សាស៊ុតនៅក្នុងសីតុណ្ហភាពទាបមេរោគបាក់តេរីស្លាប់មិនអស់ទេ វាអាចរីករាលដាលយ៉ាងឆាប់រហ័សទៅលើរបស់កខ្វក់គ្រប់យ៉ាងដែលមាននៅក្នុងទូទឹកកក។ ជាពិសេសមេរោគបាក់តេរី Salmonella អាចស៊ូទ្រាំនៅក្នុងសីតុណ្ហាភាពត្រជាក់ ហើយបង្កើតកូនចៅឆាប់បំផុត។
រឿងអាក្រក់មួយទៀត បាក់តេរីទាំងនេះមិនប៉ះពាល់ដល់ក្លិន, រសជាតិ ឬរូបរាងរបស់អាហារឡើយ តែវាអាចបង្កឲ្យមានពុលនៅពេលដែលអ្នកញ៉ាំ។
គ្មាននរណាម្នាក់អាចប្រាប់យើងដឹងថា ស៊ុតមានផ្ទុកមេរោគ ឬគ្មាននោះទេ មានការយកចិត្តទុកដាក់ចំពោះការប្រើប្រាស់ដោយខ្លួនឯងតែប៉ុណ្ណោះ៕
មតិយោបល់