ព័ត៌មានសុខភាព

អាហារ៥ប្រភេទ កាន់តែញ៉ាំ សួតកាន់តែមានសុខភាពល្អ

បរទេសៈ សួតគឺជាសរីរាង្គមួយផ្នែកដ៏សំខាន់នៅក្នុងខ្លួនរបស់មនុស្សគ្រប់រូប ប្រសិនបើសួតមានបញ្ហា ផ្នែកផ្សេងៗទៀតក៏ទទួលរងនូវបញ្ហាដូចគ្នា។ ហេតុនេះហើយ អ្នកគួរតែព្យាយាមសម្អាតសួតឲ្យបានទៀងទាត់ ជាពិសេសសម្រាប់អ្នកជក់បារី ឬអ្នកដែលរស់នៅក្នុងតំបនមានបរិយាកាសពោរពេញទៅដោយជាតិពុល។

food-help-lung

តើគួរញ៉ាំអាហារអ្វីខ្លះ ទើបអាចជួយសម្អាតសួតឲ្យមានសុខភាពល្អ?

ខ្ទឹមស៖ ខ្ទឹមសអាចប្រយុទ្ធប្រឆាំងនឹងការរលាក ព្រមទាំងការឆ្លងមេរោគ ដោយសារតែវាមានសារធាតុ Allicin កម្រិតខ្ពស់។ សារធាតុនេះអាចបំផ្លាញរ៉ាឌីកាល់សេរី និងរួមចំណែកកែលម្អជំងឺហឺត, មហារីក និងសួត។

food-help-lung1

ផ្លែប៉ោម៖ ផ្លែឈើមួយប្រភេទនេះសម្បូរទៅដោយសារធាតុចិញ្ចឹម និងវីតាមីនដែលអាចជួយពង្រឹងដល់មុខងារផ្លូវដង្ហើម ហើយទប់ស្កាត់ការអភិវឌ្ឍនៃជំងឺមហារីកសួត។

food-help-lung2

ម្ទេស៖ អាហារហិរមួយប្រភេទនេះ មានផ្ទុកវីតាមីន A, C ជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយ ប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ។ ជាពិសេសអ្នកដែលចូលចិត្តទទួលទានម្ទេស និងជួយឲ្យសួតមានសុខភាពល្អ។

food-help-lung3

ក្រូចថ្លុង៖ ក្រូចថ្លុងគឺជាផ្លែឈើដែលល្អបំផុតសម្រាប់សុខភាពសួត ព្រោះវាមានផ្ទុកសារធាតុរ៉ែ និងវីតាមីនយ៉ាងច្រើនក្រៃលែង។

អ្នកជំនាញសុខភាពបាននិយាយថា សារធាតុ flavonoids នៅក្នុងផ្លែឈើនេះពិតជាល្អខ្លាំងណាស់សម្រាប់សម្អាតសួតដែលរងនូវផលប៉ះពាល់ដោយសារតែជំងឺមហារីក។

food-help-lung4

ខ្ញី៖ គ្រឿងទេសដែលមានភាពងាយស្រួលក្នុងការបញ្ចូលទៅក្នុងអាហារមួយប្រភេទនេះ មានមុខងារប្រឆាំងនឹងការរលាក, អាចជួយសម្អាតសួតដែលពុលដោយសារតែបរិស្ថានកខ្វក់៕

food-help-lung5

មតិយោបល់