ពេលអាកាសធាតុក្តៅ អ្នកដែលមានបញ្ហាបេះដូង ឬសម្ពាធឈាមឡើងខ្ពស់ ត្រូវប្រឈមនឹងគ្រោះថ្នាក់កាន់តែខ្លាំង ប្រសិនបើមិនបានថែរក្សាខ្លួនឲ្យបានល្អ។ ដូច្នេះ អ្នកចាំបាច់ត្រូវរក្សារាងកាយឲ្យមានភាពត្រជាក់ជានិច្ច ហើយប្រសិនបើអាសធាតុក្តៅ រាងកាយរបស់អ្នកបញ្ចេញញើសត្រជាក់ មានន័យអ្នកកំពុងតែបាត់បង់ជាតិទឹក និងអេឡិចត្រូលីត្រច្រើនជាងធម្មតាហើយ។ ស្ថានភាពបែបនេះអាចនាំឲ្យមានសម្ពាធឈាមទាប និងធ្វើឲ្យបេះដូងដើរលឿន។
នៅពេលអាកាធាតុក្តៅខ្លាំង អ្នកដែលជំងឺសរសៃឈាមបេះដូង អាចមានអារម្មណ៍ឈឺចាប់ ដោយសារតែកម្តៅបានធ្វើឲ្យបេះដូង ត្រូវធ្វើការខ្លាំងដើម្បីបូមឈាម និងអុកស៊ីសែន។
បើយោងតាមអ្នកឯទេសផ្នែកជំងឺសរសៃឈាម បានបង្ហាញថា ចំពោះអ្នកជំងឺសរសៃឈាមបេះដូង ដែលមានវ័យជាង ៥០ឆ្នាំ ឬលើសទម្ងន់ គួរតែមានការប្រុងប្រយ័ត្ន ជាពិសេសពេលអាកាសធាតុកំពុងតែក្តៅ។ ដូច្នេះ អ្នកជំងឺបេះដូង គួរតែអនុវត្តតាមវិធីដូចខាងក្រោម៖
១.ត្រូវទទួលទានថ្នាំតាមវេជ្ជបញ្ជាររបស់គ្រូពេទ្យឲ្យបានទៀងទាត់។
២.គួរទទួលទានទឹកឲ្យបានច្រើន។
៣.សូមជៀសវាងភេសជ្ជៈដែលមានផ្ទុកជាតិអាល់កុល ឬកាហ្វេអ៊ីន ព្រោះវាអាចបណ្តោលឲ្យបាត់បង់ជាតិទឹកកាន់តែច្រើនឡើង។
៤.គួរតែបរិភោគអាហារត្រជាក់ៗ ជាពិសេសបន្លែ និងផ្លែឈើដែលមានផ្ទុកជាតិទឹកខ្ពស់។
៥.ត្រូវស្លៀកសំលៀកបំពាក់ទន់ៗ និងទូលាយ ដើម្បីឲ្យខ្យល់ចេញចូលបានល្អ។
៦.កុំចាកចេញពីផ្ទះ អំឡុងពេលអាកាសធាតុក្តៅបំផុត។
៧.ជៀសវាងធ្វើលំហាត់ប្រាណច្រើនហួសប្រមាណ ព្រោះវាអាចបង្កឲ្យរាងកាយឡើងកម្តៅខ្លាំង ហើយក៏បាត់បង់ជាតិទឹកច្រើនដែរ៕
ដកស្រង់ពី៖ soha
មតិយោបល់