ព័ត៌មានសិល្បៈ និងកម្សាន្ត

កំពូលសិល្បករហូលីវូត Zsazsa Gabor បានទទួលមរណៈភាព

កំពូលតារាចម្រៀង ហូលីវូត Zsazsa Gabor បានទទួលមរណៈភាព នៅថ្ងៃ ១៨ ខែ ធ្នូ ឆ្នាំ ២០១៦ ក្នុងមន្ទីរពេទ្យមួយ ក្នុងទីក្រុង Los Angeles រដ្ឋ កាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក ដោយសាររោគគាំងបេះដូង នេះបើយោងតាមសេចក្ដី ចេញផ្សាយរបស់ គេហទំព័រ អេអេហ្វភី ក្នុងវ័យ ៩៩ ឆ្នាំ ដែលលោកយាយកើតនៅថ្ងៃទី០៦ ខែ​កុម្ភៈ ឆ្នាំ​១៩១៧ ។

កំពូលតារាចម្រៀងរូបនេះ ធ្លាប់មានប្រវត្តិអាស្រូវខ្លាំងបំផុត គឺ ការរៀបការ ៩ដង ដែលច្រើនជាងគេនៅក្នុងចំណោមតារាហូលីវូត គ្រារៀបការដំបូង​នៅអាយុ ២០ឆ្នាំ នឹង​រៀបការចុងក្រោយបង្អស់នៅអាយុ ៧៣ ឆ្នាំ ហើយតារាចម្រៀងរូបនេះមានកូនស្រីតែម្នាក់ប៉ុណ្ណោះ ។

សូមជម្រាបបន្ថែមថា លោកយាយបានថតរឿងចំនួនមិនតិចជាង ៧០ រឿង ឡើយ នឹងបានចេញបទចម្រៀងផ្ទាល់ខ្លួន ជាច្រើនអាល់ប៊ុម ក៏ប៉ុន្ដែ លោកយាយបានឃ្លាតឆ្ងាយពីសិល្បៈ នៅឆ្នាំ​១៩៩៦ បើទោះជាលោកយាយបានលាចាកលោកនេះក៏ដោយ ក៏បទចម្រៀងលោកយាយនៅតែបន្ដដក់ជាប់ ក្នុងអារម្មណ៍ប្រមិត្តអ្នកគាំទ្រជានិច្ច ៕

ប្រភព៖ khaosod

មតិយោបល់