ព័ត៌មានសុខភាព

កុំគិតថាអំពូលភ្លើងគ្មានគ្រោះថ្នាក់ វាអាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ

បរទេសៈ តាមរយៈការស្រាវជ្រាវរបស់អ្នកជំនាញនៅប្រទេស អាល្លឺម៉ង់ បានបង្ហាញថា អំពូលភ្លើងអាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើអ្នកប្រើប្រាស់។ ជាពិសេសប្រសិនបើវាបែក នឹងមានកំហាប់ជាតិបារ៉តរលាយក្នុងខ្យល់កើនឡើង២០ដង។

ជាញឹកញាប់ថាមពលនៃពន្លឺអំពូលភ្លើង អាចធ្វើឲ្យអ្នកមានបញ្ហាដូចជា៖ វិលមុខ ឈឺក្បាល អស់កម្លាំង ខ្សោយការចង់ចាំ ការថប់អារម្មណ៍…។ ក្រៅពីនេះ នៅមានផលប៉ះពាល់ធ្ងន់ធ្ងរមួយចំនួនទៀត ដែលអ្នកគួរតែប្រុងប្រយ័ត្ន។

១. ជាតិបារ៉តដែលភាយចេញពីថាមពលអំពូលភ្លើង អាចបង្កឲ្យមានគ្រោះថ្នាក់ ជាពិសេសកុមារ និងស្រ្ដីដែលមានផ្ទៃពោះ។ ភាគច្រើនឧស្ម័នពុលនេះអាចប៉ះពាល់ដល់ប្រព័ន្ធខួរក្បាល ប្រព័ន្ធប្រសាទ ថ្លើម តម្រងនោម សរសៃឈាមបេះដូង ភាពសុំា និងប្រព័ន្ធបន្ដពូជ…។

២. បើតាមការស្រាវជ្រាវរបស់លោក Peter Braun ជាអ្នកជំនាញនៅប្រទេសអាល្លឺម៉ង់ បានរកឃើញថា ថាមពលនៃពន្លឺអំពូលភ្លើងមានផ្ទុកសារធាតុគីមី ដែលបង្កឲ្យកើតជំងឺមហារីក។ សារធាតុគីមីទាំងនោះមាន ដូចជា៖ Phenol, Naphthalenc និង Styrene ដែលជាអ្នកបង្កហេតុឲ្យអាស៊ីត និងឧស្ម័នពុលកើតមានឡើង។

៣. អ្នកជំនាញបានអះអាងថា ថាមពលនៃពន្លឺអំពូលភ្លើងមានផ្ទុក កាំរស្មី UV ដែលមានជាតិវិទ្យុសកម្មអាចបង្កគ្រោះថ្នាក់សម្រាប់ស្បែក (នាំឲ្យស្បែកកើតជំងឺមហារីក)។ ជាតិវិទ្យុសកម្មដែលជះឥទ្ធិពលចេញពីអំពូលទាំងនេះមានផលប៉ះពាលដល់ដោយផ្ទាល់ទៅលើជាលិកាស្បែក រួមទាំងប្រព័ន្ធភាពសុំាផងដែរ។

ដូច្នេះ ដើម្បីជៀសវាងគ្រោះថ្នាក់ទាំងនេះ អ្នកត្រូវយកអំពូលភ្លើងដែលខូចទៅបោះចោលក្នុងធុងសម្រាមឲ្យបានត្រឹមត្រូវ។ ក្នុងករណីដែលអ្នកចង់សម្រាកនៅក្នុងផ្ទះ អ្នកត្រូវបើកបង្អួច និងទ្វារយ៉ាងហោចណាស់ក៏បាន ១៥ នាទីដែរ ដើម្បីកាត់បន្ថយការប៉ះពាល់ទៅនឹងឧស្ម័នពុល៕

មតិយោបល់