បរទេសៈ សិចជាតម្រូវការចាំបាច់មួយ ដែលមនុស្សគ្រប់រូប មិនអាចខ្វះវាបានទ្បើយ។ សិចមិនត្រឹមតែជួយឲ្យយើង មានអារម្មណ៍ស្រណុកសុខស្រួលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់អត្ថប្រយោជន៍ ចំពោះសុខភាពទៀតផង។ តើអ្នកជាញឹកញាប់ ចូលចិត្តរួមភេទនៅពេលណា?
បើយោងតាមលោកស្រីវេជ្ជបណ្តិត Laura Berman នាយកមជ្ឈមណ្ឌល Berman សម្រាប់សុខភាពផ្លូវភេទស្ត្រី បានបញ្ជាក់ឲ្យដឹងថា ការរួមភេទមុនពេលចូលគេងយប់ អាចជួយបំបាត់បញ្ហាសុបិនអាក្រក់នៅពេលគេង និងថែមទាំងជួយដល់ការគេង របស់អ្នកបានស្កប់ស្កល់។
ភាពតប់ប្រមល់ និងជំងឺបាក់ទឹកចិត្ត អាចជាកត្តាបង្កឲ្យមានបញ្ហាគេងមិនលក់ ហើយបើតាមលោកស្រីវេជ្ជបណ្តិត Berman បានឲ្យដឹងបន្ថែមថា ការរួមភេទពេលយប់ អាចជួយកែខៃបញ្ហាទាំងនេះបាន៕
មតិយោបល់