បរទេសៈ មានវិធីសាស្ត្រធម្មជាតិជាច្រើនណាស់ក្នុងការកម្ចាត់ស្នាមសង្វារ ប៉ុន្តែប្រេងដែលម្រាញ់ពីផ្លែក្រូចថ្លុងក៏ជាឱសថដ៏មានប្រសិទ្ធភាពមួយនៅក្នុងចំណោមឱសថទាំងអស់នោះដែរ។
ប្រេងក្រូចថ្លុងមានសមត្ថភាពក្នុងការកាត់បន្ថយកោសិកាខ្លាញ់ដែលលេចឡើងនៅលើស្បែក ហេតុនេះស្នាមសង្វារក៏អាចកម្ចាត់បានដែរ។
ធាតុផ្សំ៖
– ប្រេងក្រូចថ្លុង ៣០កំណក់
– ប្រេងដូង កន្លះពែង
ការរៀបចំ៖
– លាយប្រេងទាំងពីរមុខនេះបញ្ចូលគ្នាឲ្យសព្វល្អ បន្ទាប់មកលាបនៅត្រង់តំបន់ដែលរងនូវផលប៉ះពាល់រយៈពេល ៥នាទី ទើបលាងសម្អាតជាមួយទឹកក្តៅឧណ្ឌៗ។
– សូមព្យាយាមអនុវត្តនៅពេលល្ងាច ជារៀងរាល់ថ្ងៃ ស្នាមសង្វារនឹងរលុបបន្តិចៗរហូតទាល់តែអស់៕
មតិយោបល់