ព័ត៌មានសុខភាព

មានធាតុផ្សំពីរមុខនេះ ស្បែករបស់អ្នកនឹងភ្លឺរលោង គ្មានស្នាមជ្រួញឡើយ

នៅពេលដែលយើងមានវ័យកាន់តែចាស់ ស្បែកនឹងវិវត្តទៅរកភាពជ្រីវជ្រួញបន្តិចម្តងៗ ជាពិសេសផ្ទៃមុខ គឺងាយលេចឡើងខ្លាំងជាងគេង។ ក៏ប៉ុន្តែរោគសញ្ញានៃភាពចាស់នេះ អាចកាត់បន្ថយបានដោយមិនចាំបាច់ប្រើប្រាស់ផលិតផលថ្លៃៗដែលមានលក់នៅលើទីផ្សាឡើយ។ តាមគេហទំព័រ boldsky បានចុះផ្សាយថា ការ៉ុត និងដំឡូងបារាំង គឺជាធាតុផ្សំដ៏ចំបាច់បំផុតក្នុងការជួយកាត់បន្ថយស្បែកជ្រីវជ្រួញ និងស្នាមអុជខ្មៅនៅលើផ្ទៃមុខយ៉ាងពូកែបំផុត។
ការ៉ុត សម្បូរទៅដោយវីតាមីន A ដែលអាចជួយស្តារឡើងវិញនូវជាតិកូឡាជែន និងកាត់បន្ថយស្នាមជ្រីវជ្រួញ។ កាន់តែពិសេសជាងនេះទៅទៀត នៅពេលដែលវាបានលាយបញ្ចូលជាមួយនឹងដំឡូវបារាំង ដែលជាប្រភពនៃវីតាមីន C អ្នកនឹងឆាប់ទទួលបានលទ្ធផលលឿនបំផុត។

ធាតុផ្សំ៖

  • ការ៉ុត ១មើមតូច
  • ដំឡូងបារាំង ១មើមតូច
  • ម្សៅរមៀត មួយចិប
  • ម្សៅសូដា មួយចិប
  • ទឹកបន្តិច

របៀបអនុវត្ត៖
១.យកដំឡូងបារំង និងការ៉ុត ទៅស្ងោរឲ្យឆ្អិន រួចបកសំបកចេញ។
២.បំបែកធាតុផ្សំទាំងពីរមុខនេះ ហើយកិនឲ្យម៉ត់ ទើបបន្ថែមម្សៅរមៀត ម្សៅសូដា និងទឹក។
៣.លាយរហូតទាល់តែល្បាយជាល្បាយខាប់ៗ។
៤.ចាប់ផ្តើមលាបនៅលើផ្ទៃមុខរបស់អ្នក និងកឲ្យសព្វល្អ។
៥.ទុកចោលរយៈពេល ២០នាទី ទើបលាងជម្រះជាមួយនឹងទឹកក្តៅឧណ្ឌៗ។
៦.ដើម្បីឆាប់ទទួលបានផល អ្នកត្រូវព្យាយាមអនុវត្តជារៀងរាល់ល្ងាចយ៉ាងហោចណាស់ ៣ដងក្នុងមួយសប្តាហ៍៕

ប្រភព៖ boldsky

មតិយោបល់