ព័ត៌មានសុខភាព

ប្លែកមែន! រុំថង់ប្លាស្ទិចជុំវិញរាងកាយលទ្ធផលហួសពីការស្មាន

បរទេស: ភាពធាត់ធ្វើឲ្យសុភាពនារីជាច្រើនមិនពេញចិត្តនឹងខ្លួនឯង រហូតដល់អ្នកខ្លះព្យាយាមសម្រករាងតាមរយ:ការ លេបថ្នាំ ហាត់ប្រាណ វះកាត់ រួមទាំងវិធីធម្មជាតិជាច្រើន។

ទន្ទឹមនឹងនេះផងដែរ មានវិធីថ្មី ហើយប្លែកមួយបែបដែលពុំសូវមានអ្នកដឹងឡើយ ប៉ុន្តែវាអាចសម្រករាងយ៉ាងមានប្រសិទ្ធភាព។ ជាពិសេសរូបមន្តថ្មីនេះត្រូវការរបស់តែពីរមុខប៉ុណ្ណោះ គឺអាចជួយកម្ចាត់ជាតិខ្លាញ់ចេញពីរាងកាយបានយ៉ាងងាយ ហើយស្បែកក៏កាន់តែស្រស់ស្អាតដែរ។

របស់ដែលត្រូវការ៖
– ប្លាស្ទិច
– ប្រេងដូង

ការអនុវត្ត៖

– លាបប្រេងដូងនៅលើពោះ ត្រគាក ភ្លៅ ឬដើមដៃ ជុំវិញ បន្ទាប់មករុំប្លាស់ស្ទិចម្តងពីលើ ប៉ុន្តែកុំរឹតតឹងពេក។
– ទុករយ:ពេល ៣០នាទី ទើបស្រាយចេញវិញ។
– អនុវត្តវិធីនេះមួយសប្តាហ៍ ១ ទៅ ២ដង នឹងឆាប់ឃើញលទ្ធផល។

តើការរុំរាងកាយនេះផ្តល់ប្រយោជន៍អ្វីខ្លះ?
វិធីនេះអាចជួយស្រកទម្ងន់ កម្ចាត់ស្នាមសង្វារ រក្សាសំណើមដល់ស្បែក និងបណ្តេញជាតិពុល។
ប៉ុន្តែអ្នកត្រូវចាំថា មុននឹងសម្រេចចិត្តប្រើវិធីសាស្ត្រមួយនេះគួរពិភាក្សាជាមួយអ្នកជំនាញជាមុនសិន ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាព។

ខាងក្រោមនេះជាការព្រមានមួយចំនួន ដែលអ្នកត្រូវប្រយ័ត្ន៖
១. ការប្រើប្លាស្ទិចនៅលើរាងកាយច្រើនពេកអាចមានប្រតិកម្មអាឡែស៊ីស្បែក។
២. ក្រោយពេលអនុវត្តវិធីនេះចប់ត្រូវសម្អាតចេញភ្លាម។
៣. សូមរងចាំរហូតដល់រាងកាយស្ងួត ឬសីតុណ្ហភាពចុះខ្សោយ ទើបអាចងូតទឹកបាន។
៤. ចំណុចចុងក្រោយ សូមរងចាំស្បែកស្ងួតទើបអនុវត្តក្រែមផ្តល់សំណើម៕

មតិយោបល់