ព័ត៌មានសុខភាព

អ្នកដែលប្រើឧបករណ៍អេឡិចត្រូនិចកាន់តែទំនើប ប្រឈមនិងជំងឺមហារីកកាន់តែខ្លាំង

ទនឹ្ទមនិងការរីកចំរើនយ៉ាងខ្លាំងនៃវិស័យបច្ចេកវិទ្យាមួយរយៈកន្លងមកនេះ អ្នកវិទ្យាសាស្ត្របានប្រមានពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់ឧបករណ៍ WiFi កុំព្យូទ័រយួរដៃ ស្មាតហ្វូន… សម្រាប់សុខភាពមនុស្ស ជាពិសេសកុមារតូចៗ។ យោងតាម សមាគមន៍គាំពារសុវត្ថិភាពកុមារហៅកាត់ថា (NACST) បានធ្វើការសិក្សាមួយបានបញ្ជាក់ថា ឧបករណ៍អេទ្បិចត្រូនិចដែលផលិតក្នុងពេលបច្ចុប្បន្ននេះ បានបង្កជាតិវិទ្យុសកម្មកាន់តែខ្លាំង ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស ជាពិសេសក្មេងៗតូចៗ។

ការសិក្សាស្រដៀងគ្នារបស់លោកសាស្រ្តចារ្យ Lennart Hardell នៃប្រទេស ស៊ុយអែត បានបញ្ជាក់យ៉ាងច្បាស់ថា បច្ចុប្បន្ននេះជាតិវិទ្យុសកម្មដែលភាយចេញ WiFi កុំព្យូទ័រយួរដៃ សា្មតហ្វូន និងឧបករណ៍អេឡិចត្រូនិចជាច្រើនទៀត បានបង្កហានិភ័យនៃជំងឺមហារីក ខ្ពស់ជាងមុន ៣ដង បើប្រៀបធៀបទៅនិងបច្ចេកវិទ្យាកាលពី ២៥ឆ្នាំមុន។

នៅក្នុងឆ្នាំ ២០១១ អង្គការសុខភាពពិភពលោក បានចាត់ទុកជាតិវិទ្យុសកម្ម ជាប្រភពបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស ដូចទៅនិងថ្នាំជក់ដែរ ព្រោះវាមានឥទ្ធិពលចំពោះមនុស្សលើពិភពលោក ទោះជាអ្នកនៅកន្លែងណាក៏ដោយ។ មូលហេតុទាំងនេះហើយបានធ្វើឲ្យ សកលវិទ្យាល័យ មួយចំនួនបានសម្រេចដំឡើងឧបករណ៍ ការពារមិនឲ្យមានជាតិវិទ្យុសកម្ម៕

សូមទស្សនាវីដេអូខាងក្រោមៈ

មតិយោបល់