ព័ត៌មានសុខភាព

វរហើយ! អ្នកដែលចូលចិត្តគេងក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ គួរគិតឡើងវិញ

ម៉ាស៊ីនត្រជាក់ គឺជាជំនួយការដ៏ល្អបំផុតនារដូវក្តៅ ក៏ប៉ុន្តែការស្នាក់នៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់យូរពេក អាចបណ្តោលឲ្យប៉ះពាល់ដល់សុខភាព។ ចុះចំពោះអ្នកដែលចូលចិត្តគេងក្នុងបន្ទប់ម៉ាស៊ីនត្រជាក់រៀងរាល់យប់ តើមានបញ្ហាអ្វីខ្លះកើតឡើង? បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា ការគេងក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ដែលមានកម្រិតសីតុណ្ហភាពទាបពេក ធ្វើឲ្យអ្នកប្រឈមនឹងហានិភ័យដូចខាងក្រោមៈ

១.មានការឈឺចាប់
នៅពេលដែលអ្នកគេងក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ត្រូវបើកសីតុណ្ហភាពមធ្យមឲ្យសមស្របទៅនឹងកម្តៅរាងកាយ។ ប៉ុន្តែ ប្រសិនបើអ្នកបើសីតុណ្ហាភាពទាបពេក អាចពណ្តោលឲ្យកើតមានអាការឈឺក្បាល ឈឺខ្នង និងឈឺសាច់ដុំកើតមានឡើង។

២.កើតជំងឺផ្តាសាយ
ប្រសិនបើសីតុណ្ហភាពនៅក្នុងបន្ទប់គេងមានកម្រិតទាបពេក អាចធ្វើឲ្យអ្នកកើតជំងឺផ្តាសាយ និងហៀរសំបោរនៅព្រឹកឡើង។

៣.ស្បែកស្ងួត
ម៉ាស៊ីនត្រជាក់ អាចស្រូបយកជាតិសំណើមពីក្នុងរាងកាយរបស់យើង និងពីក្នុងខ្យល់ផងដែរ។ ដូច្នេះ បើអ្នកគេងនៅក្នុងបន្ទប់ត្រជាក់ខ្លាំង ស្បែកច្បាស់ជាជួបបញ្ហាខ្វះជាតិសំណើម និងស្ងួតជាពុំខាន។

៤.អស់កម្លាំង
នៅពេលដែលបើកម៉ាស៊ីនត្រជាក់ គ្រប់គ្នាតែងតែបិតទ្វារ និងបង្អួច ដើម្បីរក្សាឲ្យភាពត្រជាក់នៅក្នុងបន្ទប់។ ទោះជាយ៉ាងណា ការធ្វើបែបនេះ អាចរាំងស្ទះដល់ខ្យល់ចេញចូលក្នុងបន្ទប់ លើសពីនេះទៅទៀត ការខ្វះខ្យល់បរិសុទ្ធអាចធ្វើឲ្យអ្នកអស់កម្លាំង។

៥.ពិបាកដកដង្ហើម
ម៉ាស៊ីនត្រជាក់របស់អ្នកនឹងក្លាយទៅជាជំរកនៃពពួកផ្សិត ព្រមទាំងបាក់តេរីផ្សេងៗ ប្រសិនបើអ្នកមិនបានសម្អាតបំពង់ទុយោទឹកឲ្យបានទៀងទាត់។ កត្តានេះហើយ គឺជាដើមហេតុដែលធ្វើឲ្យអ្នកពិបាកដកដង្ហើមចេញចូល៕

ដូច្នេះហើយ អ្នកគួរតែកាត់បន្ថយការគេងក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ឬបើកម៉ាស៊ីនត្រជាក់ក្នុងកម្រិតសីតុណ្ហាសមរម្យ ដែលរាងកាយទទួលយកបាន៕

មតិយោបល់