ព័ត៌មានសុខភាព

រឿងមិនគួរឲ្យជឿ៩យ៉ាង តែអាចធ្វើឲ្យអ្នកមានផ្ទៃពោះដោយមិនដឹងខ្លួន

ការយកកូន គឺជាកាតព្វកិច្ចដ៏ធំមួយសម្រាប់គូស្នេហ៍គ្រប់រូប ព្រោះជីវិតដែលទើបនឹងកើតមកថ្មីត្រូវការភាពកក្តៅ និងចិញ្ចឹមបីបាច់តាំងពីតូចក្រូចឆ្មារហូតដល់ធំពេញវ័យ។ តែទោះជាយ៉ាងណា ប្រសិនបើអ្នកមិនទាន់ចង់បានកូនទេ ត្រូវប្រុងប្រយ័ត្នចំពោះរឿងយ៉ាងនេះ ព្រោះវាអាចធ្វើឲ្យអ្នកមានកូនដោយមិនដឹងខ្លួន។

១. រួមភេទតាមរន្ធគូថ
ពិតណាស់ការរួមភេទតាមរន្ធគូថ មិនអាចមានផ្ទៃពោះបាននោះទេ ក៏ប៉ុន្តែក្នុងករណីដែលមេជីវិតឈ្មោលបុរសហៀរចូលទៅក្នុងតំបន់ទ្វារមាសរបស់មនុស្សស្រី ឱកាសនៃការមានកូននឹងកើតមានឡើង។

២. ស្រោមបែកធ្លាយ
ប្រសិនបើអ្នកព្យាយាមប្រើកម្លាំងហែកស្រោមអនាម័យខ្លាំងពេក ជាពិសេសការប្រើមាត់នឹងមានកន្លែងធ្លុះធ្លាយ។ នេះជាមូលហេតុដែលធ្វើឲ្យមេជីវិតឈ្មោលអាចជ្រាបចេញមកបាន ហើយឱកាសនៃការមានដោយចៃដន្យនឹងកើតមានឡើង។

៣. រួមភេទមិនស្រាតខោក្នុង

ទោះបីជាអ្នកមិនទាន់ស្រាតខោក្នុងចេញក៏ដោយ តែប្រសិនបើមេជីវិតឈ្មោះបុរសជ្រាបតាមសាច់ក្រណាត់ ហើយធ្លាក់ចូលទៅក្នុងទ្វារមាសមនុស្សស្រី ឱកាសនៃការមានផ្ទៃពោះក៏អាចមានដែរ។

៤. ប្រេងរំអិល
ប្រសិនបើអ្នកប្រើប្រេងរំអិលនៅលើស្រោមអនាម័យទាំងក្នុងនឹងក្រៅ អាចបង្កឲ្យមានការរបូតក្នុងពេលរួមភេទ។ នេះគឺជារឿងចៃដន្យមួយទៀតដែលធ្វើឲ្យអ្នកមានកូនបាន។

៥. បាញ់មេជីវិតឈ្មោលដាក់ក្នុងអាងងូតទឹក
ប្រសិនបើអ្នកបាញ់មេជីវិតឈ្មោលចូលទៅក្នុងអាងងូតទឹក ខណៈពេលដែលដៃគូរកំពុងតែគេ ត្រាំទឹកជាមួយ ក៏អាចមានឱកាសនៃការមានផ្ទៃពោះដែរ ប្រសិនបើមេជីវិតឈ្មោលនេះអណ្តែតចូលទៅក្នុងទ្វារមាស។

៦. ថ្នាំគ្រាប់ពន្យាកំណើត

ប្រសិនបើអ្នកភ្លេចប្រើថ្នាំពន្យាកំណើតតែមួយថ្ងៃ ឱកាសនៃការមានផ្ទៃពោះមានរហូតដល់ទៅ ១០០%។

៧. ម្រាមដៃ
ប្រសិនបើម្រាមដៃរបស់បុរសមានជាប់មេជីវិតឈ្មោល ហើយប៉ះពាល់ជាមួយនឹងទ្វារមាសខណៈដែលរួមភេទ ភាគរយនៃការមានកូនក៏អាចកើតមានដែរ។

៨. មិនទុកចន្លោះចុងស្រោម
ប្រសិនបើអ្នកមិនទុកចន្លោះចុងស្រោមផ្ទុកមេជីវិតឈ្មោលទេ មេជីវិតឈ្មោលនឹងចាល់ចេញមកតាមគែមស្រោមអនាម័យចូលទៅក្នុងតំបន់ឯកជន។

៩. រួមភេទពេលងូតទឹក
មនុស្សភាគច្រើនជឿថា ការរួមភេទពេលងូតទឹកអាចចៀសផុតពីការមានផ្ទៃពោះបាន។ តែទោះយ៉ាងណាឱកាសនៃការមានផ្ទៃពោះនៅតែមាន ប្រសិនបើមានការជ្រៀតចូលរបស់អាអូនតូច៕

មតិយោបល់