ព័ត៌មានសុខភាព

ញ៉ាំអាហារ៥ប្រភេទនេះ បើចង់បង្កើនបរិមាណមេជីវិតឈ្មោលកាន់តែច្រើន

មូលហេតុចម្បងដែលបណ្តោលឲ្យគ្មានកូន គឺដោយសារតែកម្រិតនៃមេជីវិតឈ្មោលមានតិចតួច ខ្សោយគុណភាពមេជីវិតឈ្មោល និងចលនាមេជីវិតឈ្មោលថយចុះខ្លាំង។ មិនតែប៉ុណ្ណោះ សូម្បីតែកត្តាបរិស្ថាន ខ្វះអាហារូបត្ថម្ភ និងបញ្ហាសុខភាពផ្សេងៗ ក៏ជាបុព្វហេតុដែលបង្កឲ្យឱការនៃការមានកូនធ្លាក់ចុះផងដែរ។

ទោះជាយ៉ាងណា ការស្រាវជ្រាវបានបង្ហាញថា របបអាហារដើរតួនាទីសំខាន់បំផុតក្នុងការមានកូន ព្រោះរបបអាហារអាចជួយបង្កើនគុណភាព និងបរិមាណមេជីវិតឈ្មោល ដែលធ្វើឲ្យឱកាសមានកូនកាន់តែខ្ពស់។ ខាងក្រោមនេះ គឺជាអាហារមួយចំនួនដែលអ្នកគួរតែទទួលទានឲ្យបានទៀងទាត់៖

ស៊ុត
ស៊ុត ត្រូវបានគេចាត់ទុកជាជម្រើសដ៏ល្អបំផុតក្នុងការបង្កើនចំនួនមេជីវិតឈ្មោល សម្រាប់បុរស។ ស៊ុតមានផ្ទុកវីតាមីន E ប្រូតេអ៊ីន និងអាចការពារកោសិកាមេជីវិតឈ្មោលពីរ៉ាឌីកាល់សេរី មិនឲ្យកាត់បន្ថយបរិមាណ។ សារធាតុចិញ្ចឹមនៅក្នុងស៊ុតក៏អាចជួយផលិតមេជីវិតឈ្មោលឲ្យកាន់តែរឹងមាំ និងមានសុខភាពល្អ។

ចេក
ផ្លែចេក មានផ្ទុកវីតាមីន A, B1 និង C ដែលអាចជួយធ្វើឲ្យមេជីវិតឈ្មោលមានសុខភាពល្អ។ ចេកក៏មានអង់ស៊ីម ត្រូវបានគេហៅថា bromelain ដែលមានតួនាទីប្រឆាំងនឹងការរលាកបែបធម្មជាតិ ជួយបង្កើតមេជីវិតឈ្មោល និងចលនា។

ផ្តាខាត់ណាពណ៌ខៀវ
ផ្តាខាត់ណាពណ៌ខៀវ ផ្ទុកអាស៊ីតហ្វូលិក ដែលមានសារ:សំខាន់បំផុតក្នុងការបង្កើនការមានកូនសម្រាប់បុរស។ នៅក្នុងការសិក្សាថ្មីៗនេះបានរកឃើញថា បុរសដែលទទួលទានផ្តាខាត់ណាពណ៌ខៀវ ជាប្រចាំថ្ងៃអាចជួយបង្កើនចំនួនមេជីវិតឈ្មោលកើនឡើងរហូតដល់ទៅ ៧០ភាគរយ។

ផ្លែទទឹម
ផ្លែទទឹម មានឥទ្ធិពលបង្កើនចំនួន និងគុណភាពមេជីវិតឈ្មោផងដែរ។ ផ្លែទទឹម ពោរពេញទៅដោយអង់ទីអុកស៊ីដង់ ដែលអាចប្រឆាំងនឹងរ៉ាឌីកាល់សេរីនៅក្នុងឈាម។ ទឹកផ្លែទទឹមនេះ ត្រូវបានគេប្រើសម្រាប់ធ្វើជាថ្នាំប៉ូវឲ្យឆាប់មានកូនសម្រាប់មនុស្សដែលមានវ័យចំណាស់។

អយស្ទ័រ
អយស្ទ័រ ត្រូវបានគេរកឃើញថា មានផ្ទុកសារធាតុស័ង្កសីខ្ពស់ដែលមានសារ:សំខាន់បំផុតសម្រាប់កែលម្អរការផលិតមេជីវិតឈ្មោល និងអ័រម៉ូន testosterone។ មិនតែប៉ុណ្ណោះ ការទទួលទានអយស្ទ័រជាញឹកញាប់ គឺជាថ្នាំជំនួយផ្លូវភេទបែបធម្មជាតិដ៏ពូកែបំផុត៕

ប្រភព៖ boldsky

មតិយោបល់