ព័ត៌មានសិល្បៈ និងកម្សាន្ត

តួស្រីក្នុងភាពយន្ត Star War ស្លាប់ក្នុងអាយុ​៦០ឆ្នាំ

តួស្រីក្នុងខ្សែភាពយន្ត The ‘Star Wars: The Force Awakens បានទទួលមរណៈភាព ដោយសារបញ្ហា​បេះដូងធ្វើទុក្ខ ក្នុងអាយុ ៦០ឆ្នាំ ។ នេះបើតាមក្រុមគ្រួសារបានបញ្ជាក់​។​
លោក Simon Halls ដែលជា​អ្នកនាំពាក្យ បាននិយាយថា​ វា​ជារឿង​ដ៏ក្រៀមក្រំជាទីបំផុត នៅពេលដែលបានទទួលដំណឹងពី តារាសម្តែង Billie Lourd ថា Carrie Fisher ម្តាយជា​ទីស្រឡាញ់របស់នាង បានចែកឋាននៅវេលាម៉ោង ៨ និង​៥៥ ព្រឹក នៅថ្ងៃទី​២៨ ខែ​ធ្នូ។
Carrie Fisher បានជួបបញ្ហាបេះដូង ក្នុងអំឡុងពេលហោះហើរ នៅលើយន្តហោះ ក្នុងដំណើរ ផ្លូវ ពីក្រុងឡុងដ៏ ទៅកាន់ ឡូអេនជើឡេស ដោយទទួលបានការជួយសង្គ្រោះបឋមពី ក្រុមគ្រូពេទ្យ និង ត្រូវបានបញ្ចូនទៅសង្គ្រោះបន្ទាន់ តែអកុសល្យ មិនអាចជួយបាន​ក៏ទទួលមរណៈភាពតែម្តង​ទៅ​៕

មតិយោបល់