បញ្ហាកខ្មៅ ឬក្លៀកខ្មៅ អាចព្យាបាលតាមរយៈផលិតផលកែសម្ផស្សផ្សេងៗ ប៉ុន្តែការព្យាបាលទាំងនោះអាចពាក់ព័ន្ធទៅនឹងការប្រើប្រាស់សារធាតុគីមី ហើយត្រូវចំណាយអស់ច្រើន។
សម្រាប់អ្នកដែលមិនចូលចិត្តបង្ហាញសាច់ និងអ្នកដែលគ្មានលទ្ធិភាពទិញផលិតផលថ្លៃៗ អាចប្រើប្រាស់សំណង់ធម្មជាតិដ៏អស្ចារ្យនេះបាន។
របស់ដែលត្រូវការ៖
– ប្រេងអូលីវ ១ស្លាបព្រា
– អំបិល ១ស្លាបព្រា
– ម្សៅ baking soda ១ស្លាបព្រា
ការប្រើប្រាស់៖
– លាយគ្រឿងផ្សំទាំងអស់បញ្ចូលគ្នា រួចអនុវត្តនៅលើតំបន់ដែលរងនូវផលប៉ះពាល់។
– ទុកចោលឲ្យបាន ២០នាទី ហើយលាងសម្អាតជាមួយនឹងទឹកត្រជាក់ចេញ។
ការផ្តល់អនុសាសន៍៖ ព្យាយាមអនុវត្តឡើងវិញ យ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ រហូតដល់ទទួលបានលទ្ធផលដូចបំណង។ ខណៈដែលអ្នកកំពុងតែព្យាបាល ជៀសវាងប៉ះពាល់នឹងពន្លឺព្រះអាទិត្យខ្លាំងពេកដោយមិនបានការពារ។ អ្វីដែលអ្នកគួរតែធ្វើនោះ គឺញ៉ាំអាហារដែលសម្បូរទៅដោយវីតាមីន E និងទទួលទានទឹកឲ្យបានច្រើន៕
មតិយោបល់