ព័ត៌មានសុខភាព

សកម្មភាព៤យ៉ាងប្រាប់ស្វាមីឲ្យដឹងថា អ្នកចង់រួមភេទ

មនុស្សស្រីភាគច្រើនតែងតែមានភាពអៀនខ្មាស់ បើទោះបីជាចង់រួមភេទខ្លាំងយ៉ាងណាក៏ដោយក៏មិនហ៊ានហារមាត់និយាយប្រាប់ដៃគូឲ្យដឹងដែរ។ ដូច្នេះតើត្រូវធ្វើដូចម្តេច ប្រសិនបើអ្នកចង់រួមភេទជាមួយស្វាមី? គ្មានអ្វីពិបាកនោះទេ អ្នកគ្រាន់តែស្តែងចេញតាមរយ:កាយវិការមួយចំនួន គាត់នឹងយល់ពីចិត្តរបស់អ្នកភ្លាម។

១. ងូតទឹកឲ្យបានស្អាត រួចគេងលើគ្រែរងចាំគាត់
ការងូតទឹកឲ្យបានស្អាត ឆាប់គេងពីព្រលប់ រួមទាំងមានក្លិនក្រអូបនៃទឹកអប់ទៀតនោះ គាត់ច្បាស់ជាប្លែកអារម្មណ៍ ហើយយល់ថាអ្នកច្បាស់ជាត្រូវការអ្វីមួយជាមិនខាន តែពុំហ៊ានហារមាត់និយាយចំៗ។ ប៉ុន្តែប្រសិនបើអ្នកនិយាយបញ្ឆិតបញ្ឆៀងដោយប្រើសំដីស្រទន់មួយឃ្លារថា «យប់នេះបងចង់ធ្វើអីស្រេចតែបង» សង្គ្រាមច្បាស់ជាផ្ទុះឡើងភ្លាមៗ។

២. ទាញស្រោមអនាម័យចេញមកក្រៅ

ការទាញស្រោមអនាម័យដាក់កន្លែងដែលឆាប់មើលឃើញ គាត់ប្រាដកជាដឹងថាអ្នកចង់រួមភេទហើយ។ អ្នកអាចទុកស្រោមអនាម័យនៅលើតុ លើគ្រែ ឬកន្លែងជិតគាត់បំផុត គាត់ច្បាស់ជាយល់ពីអត្ថន័យ។

៣. បញ្ជូនកូនឲ្យទៅគេងបន្ទប់ដាច់ដោយឡែក
ជារៀងរាល់យប់ តើអ្នកមានទម្លាប់គេងជុំជាមួយកូនមែនទេ? ប្រសិនបើនៅសុខៗទម្លាប់នេះត្រូវបានកែប្រែ ដោយបញ្ជូនកូនទៅគេងក្នុងបន្ទប់ដាច់ដោយឡែក ឬជាមួយជីដូនជីតារបស់ពួកគេ ស្វាមីរបស់អ្នកច្បាស់ជាដឹងពីតម្រូវការរបស់អ្នកមិនខាន។

៤. ការញ៉ាំអាហារ

ប្រសិនបើអ្នកញ៉ាំអាហារពេលល្ងាចនៅផ្ទះតែពីរនាក់ គឺជាឱកាសល្អបំផុត ព្រោះអ្នកអាចញ៉ាំបញ្ចេញឬកពាបែបសិចស៊ី ឬប្រលែងលេងជាមួយផ្លែឈើក៏បាន។ ធ្វើបែបនេះ រឿងអ្វីគាត់មិនយល់ពីបំណងរបស់អ្នកទៀតនោះ។

ទោះជាយ៉ាងណាក៏ដោយ ក្នុងនាមជាប្តីប្រពន្ធមិនត្រូវខ្មាស់អៀន នាំតែអូសបន្លាយពេលវេលាយូរឡើយ ដូច្នេះត្រូវហ៊ាននិយាយប្រាប់គ្នាទៅវិញទៅមកពីអ្វីដែលអ្នកត្រូវការ ឬមិនត្រូវការទើបឆាប់ចប់រឿង៕

មតិយោបល់